អធិការរងនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ផែន ប្រុស និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លោក សែម វុឌី ត្រូវបានមន្រ្តីអាវុធហត្ថហៅទៅសួរនាំ


 អធិការរងនគរបាលស្រុកភ្នំស្រួច និង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ត្រូវបានហៅ សាកសួរ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន! 

អធិការរងនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ផែន ប្រុស និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លោក សែម វុឌី ត្រូវបានមន្រ្តីអាវុធហត្ថហៅទៅសួរនាំ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន! 

យ៉ាងណាក៏ដោយ ទាល់តែចប់ការសួរនាំ និងស៊ើបអង្កេតពីមន្រ្តីជំនាញសិន ទើបដឹងការពិត! នៅពេលនេះចំណាត់ការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ កាន់តែក្តៅគគុកហើយ! 

ការចាប់ខ្លួនមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ២នាក់នេះ បានធ្វើឡើង ក្រោយមន្រ្តីអាវុធហត្ថ៦នាក់ ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន! 






ដោយឡែកនគរបាលមួយចំនួននៅតាមខេត្ត ក៏តេស្តរកឃើញសារធាតុញៀននៅក្នុងខ្លួនផងដែរ ហើយកំពុងរៀបចំណាត់ការតាមផ្លូវច្បាប់ផងដែរ!

Powered by Blogger.