ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ធុនធំ បុកម៉ូតូអូសប្រហែលជាង២០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់មនុស្សប្រុស ស្រីចំនួន២

(បន្ទាយមានជ័យ) វេលាម៉ោង២ៈ១៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ធុនធំ បុកម៉ូតូអូសប្រហែលជាង២០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ5 នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ភូមិឬស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានរៀបរាប់អោយដឹងថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំម៉ាកHYUNDAI មានស្លាកលេខ បាត់ដំបង 3A-3400 បានបុកម៉ូតូដែលបម្រុងនឹងឆ្លងផ្លូវ អូសប្រមាណជាង 20ម៉ែត្រ ម៉ាក Scoopy-i បាត់ដំបង1AB-4931 បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា.ជប៉ុន ស្រុកមង្គលបូរី។

ក្រោយហេតុការណ៍បានកើតឡើងមន្ត្រីនគរបាលចរាចរណ៍បានចុះពិនិត្យវាស់វែងហើយបានយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកមង្គលបូរី ដើម្បីអនុវត្តន៍តាមច្បាប់៕
















Powered by Blogger.