បញ្ចប់មុខតំណែងនិងលុបឈ្មោះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាលម្នាក់ ចេញពីក្របខណ្ឌកងយុទ្ធពលខេមរភូមិន្ទ

 


កណ្តាល៖ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាលម្នាក់ គឺ លោក វិរសេនីយ៏ឯក ទៀវ ម៉ារឌី តួនាទីជា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្រេច ចេញអនុក្រិត្យបញ្ចប់តំណែងនិងលុបឈ្មោះចេញពី ក្របខណ្ឌកង យុទ្ធពលខេមរភូមិន្ទ តាមសំណើរ ឯកឧត្តម ទៀវ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាបារជាតិ ។

ក្នុងអនុក្រិត្យលុបឈ្មោះ ដែល ចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

មាត្រា ១ លុប ឈ្មោះ នាយទាហានចេញពីក្របខណ្ឌ នៃកងយុទ្ធពលខេរភូមិន្ទ ចំពោះ រសេនីយ៏ឯក ទៀវ ម៉ារឌី អត្តលេខ ១៩៩២៤៦ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល។ 

មាត្រា ២ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។ 

មាត្រា ៣ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណះរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ រដ្ឋមន្ត្រីហរិញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកង យោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាបន ដែលពាក់ពន្ធ័ និង សាមីខ្លួន ត្រូវអនុវត្តតាមប្រ.កាសនេះ ចា..ប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

លោក ឧត្តម សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាបានចេញលិខិត លុបឈ្មោះ លោកវិរសេនីយ៏ឯក ទៀវ ម៉ារឌី ពិតប្រាកដមែន ដោយសារមិនគោរពបទបញ្ជា និងវិន័យ ។ លោកបន្តថាមូលហេតុឈានដល់ថ្នាក់ដឹកនាំអាវុធហត្ថ ស្នើរសុំទៅថ្នាក់ដឹកនាំ លុបឈ្មោះនោះ គឺ 

ទី១ បុគ្គលរូបនេះ មិនគោរពបទបញ្ជាផ្ទៃក្នុង កងរាជអាវុធហត្ថ និងមិនគោរពវិន័យ ច្បាប់លក្ខន្តិកៈ កងយុទ្ធពលខេមរភូមិន្ទ បាត់មុខ ពីទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ។ 

ទី២ ក្រោយមកបុគ្គលនេះត្រូវបានបញ្ជូនមកបុគ្គលិកបញ្ជាការដ្ឋានលើផ្ទៃប្រទេស ដើម្បីឲ្យកែប្រែប៉ុន្តែបុគ្គលនេះ នៅតែមិនចូលមកក្នុងអង្គភាពទើបមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើរសុំទៅ តាមឋានានុក្រមដើម្បីលុបឈ្មោះចេញពីកងយុទ្ធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់បន្ថែមថា ករណីលុបឈ្មោះ លោក វិរសេនីយ៏ឯក ទៀវ ម៉ារឌី មិនពាក់ពន្ធ័និងបទល្មើសអ្វីផ្សេងទេ ។


Powered by Blogger.