កិច្ចប្រជុំ ស្តីពីគោលការណ៍ណែនាំនានា អំពីការប្រយុទ្ធប្រឆាំង និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន

 


(បន្ទាយមានជ័យ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គីមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននិងជានាយករងផុតកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីគោលការណ៍ណែនាំនានា អំពីការប្រយុទ្ធប្រឆាំង និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន ដោយមានការចូលរួម លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀន លោក លោកស្រីអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គីមលី បានជម្រុញឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ច លោកគ្រូ  អ្នកគ្រូ ត្រូវចូលរួម សហការគ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់នៅបទល្មើសគ្រឿងញៀន។ ដូចជាការជួញដូរ និងចែកចាយ ប្រើប្រាស់គ្រឿងញៀនមិនឲ្យមានក្នុងមូលដ្ឋានជាដាច់ខាត។ ជាពិសេសលោកគ្រូ អ្នកគ្រូ ប្អូនសិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ ណាម្នាក់ប្រទះឃើញការលួចលាក់ និងចែកចាយ ជួញដូរ គ្រឿងញៀន ប្រើប្រាស់កន្លែងណាត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋានរឺកងកម្លាំងមានសមត្ថកិច្ចណា ដែលនៅក្បែរយើង តាមរយះលេខទូរស័ព្ទលោក០១២ ៣៦០៦០៦ និង០១៦ ៣៦០៦០៦ផងដែរ៕





















Powered by Blogger.