លោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី
ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះជួបសំណេះសំណាល និងចែកស្បៀង និងគ្រាប់ពូជដំណាំ ជូនអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានចំនួន១០០គ្រួសារ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលរងស្រុក មេឃុំ កងម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋយុទ្ធជនពិការ និងអតីតយុទ្ធជនក្រីក្រ វត្តមានចូលរួមសរុប ចំនួន១៤០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកសម្ភារៈ និងគ្រាប់ពូជចែកជូនក្រុមគ្រួសារអតីតយុទ្ធជនដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ មីជាតិ ១កេស និងពូជដំណាំ(សណ្តែកគួ ត្រសក់ បន្លែ) ចំនួន០៣កញ្ចប់៕
Post a Comment