កក្រើកមេឃរញ្ជួយដី នៃឧក្រិដ្ឋជនផលិតគ្រឿងញៀន ជនជាតិវៀតណាមនៅតែរក្សាភាពស្ងៀមស្ងាត់ តើជាកំហុសអ្នកណា? វគ្គ១២

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀត គឺមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កំពុងតែមានចម្ងល់ឆ្ងល់ហើយឆ្ងល់ទៀតតើអ្នកណាអាចឆ្លើយនឹងសំណួរនេះបាន?

បើយោងតាមឯកសារសម្ងាត់របស់លោកព្រំសំណាងអធិការនគរបាលស្រុកកៀនស្វាយ ធ្វើរបាយការណ៍និងសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញានិងថ្នាក់ដឹកនាំនៅខេត្តកណ្ដាល ក្នុងការចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀននៅស្រុកកៀនស្វាយនិង យោងតាមដីការ បង្គាប់ឲ្យឃុំខ្លួន លេខ ៣២២០ ដកឃខ និងដល់លេខ ៣២២២ ដកឃខ ចុះថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023 ចៅក្រមស៊ើបសួរហត្ថលេខានិងត្រា ពេជ ម៉ារ៉ែន  ។

តើការកាត់ទោសឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាម ចំនួន 3 នាក់ នៅខេត្តកណ្ដាល តើតុលាការសម្រេចកាត់ក្តីយ៉ាងណា ? អង្គភាពសារព័ត៌មានយើង សំណូមពរដល់ឯកឧត្តមកើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចាត់មន្ត្រីជំនាញក្នុងការស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។


តើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ ចំពោះមន្ត្រីដែលមានការពាក់ព័ន្ធ មានដូចជា 

-លោកឡុង សាវុធ បច្ចុប្បន្នភាពជាស្នងការរងទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយ

-លោកគង់ស៊ីដន បច្ចុប្បន្នភាពជាស្នងការរងទទួលផែនគ្រឿងញៀនប្រចាំខេត្តកណ្ដាល ដោយបុគ្គលទាំងពីរនាក់នេះបានប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថាលោកពុំបានដឹងរឿងក្នុងការបង្ក្រាបគ្រឿងញៀន នៅស្រុកកៀនស្វាយឡើយរហូតមានការផ្សព្វផ្សាយចេញពីសារព័ត៌មានទើបលោកដឹង

ទោះបីលោកស្នងការរងទាំងពីរបានបញ្ជាក់រឿងដូចនេះក្តី តែមន្ត្រីរាជការគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពិតជាមានចម្ងល់រាប់ម៉ឺនសំណួរ ចង់សួរថាក្នុងនាមជាមន្ត្រីទទួលផែនគ្រឿងញៀន ឆ្លើយភាសាដូចមិនដែលបានចូលសាលាសិក្សា តើសាកសមជាមន្ត្រីដែលមានជំនាញទទួលផែនគ្រឿងញៀនដែរឬទេ ?













សំណុំរឿងគ្រឿងញៀន បានឱ្យឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង នគរបាលខេត្តកណ្ដាលទទួលផែនព្រហ្មទណ្ឌចុះប្រតិបត្តិការក្នុងការបង្ក្រាបដោយមានការសហការជាមួយនឹងលោកព្រំសំណាងអធិការស្រុកកៀនស្វាយ  បង្ក្រាបដោយជោគជ័យនិងរឹបអុសវត្ថុតាងជាច្រើនអាណែក។


បន្ទាប់ពីចាប់ឧក្រិដ្ឋជនផលិតនិងចែកចាយគ្រឿងញៀន ជនជាតិវៀតណាមចំនួន 3 នាក់បានបញ្ជូនជនសង្ស័យទៅតុលាការ ក្នុងការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន  តែរឿងចម្លែកដែលអង្គភាពអ្នកសារព័ត៌មានយើងផ្សាយហើយផ្សាយទៀត តាំងពីវគ្គ 1 រហូតដល់វគ្គ 12 នេះនៅតែរក្សាភាពស្ងៀមស្ងាត់  ដោយសារតែវត្ថុតាមផ្សេងៗដែលបញ្ជូនទៅតុលាការត្រូវបានជ្រុះរបូតតាមផ្លូវជាបន្តបន្ទាប់ រកស្មានមិនត្រូវ  ដោយសារមានបុគ្គលមួយចំនួន កំពុងតែប្រព្រឹត្តអំពើពុករលួយ  ខ្លែងសខ្ខីកម្ម កែបទល្មើសផលិតចែកចាយគ្រឿងញៀនទៅជាបទល្មើសផ្សេង  សូមឯកឧត្តមអភិសន្តិមេត្តាចាត់មន្ត្រីជំនាញត្រួតពិនិត្យដោយក្តីអនុគ្រោះ។

ដោយឡែកក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមិនបានផ្សព្វផ្សាយជាសាធារណៈចំពោះឧក្រិដ្ឋជនផលិតគ្រឿងញៀននិងចែកចាយដែលបង្ក្រាបបាននៅថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023 ឡើយ ហេតុនេះហើយទើបប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កំពុងតែដាក់សំណួរថាតើជាកំហុសអ្នកណា?

តើរបាយការណ៍របស់លោកព្រំសំណាងអធិការស្រុកកៀនស្វាយ និងវត្ថុតាងដែល

អង្គភាពសារព័ត៌មានយើងបានផ្សាយចេញ រយៈពេលកន្លងមក ខាងក្រសួងមហាផ្ទៃបានទទួលរបាយការណ៍នេះហើយឬនៅ?  

តើឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានជ្រាបរឿងនេះទេ?


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

http://www.chrtvonline.com/2023/11/blog-post_30.html



Powered by Blogger.