ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅស្រុករតនមណ្ឌល

 


បាត់ដំបង៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី នៅចំណុចឆ្កែអើត ក្រុមទី២ ភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ សង់អំពីឈើ និងប្រក់សង្ក័សី របស់ម្ចាស់ផ្ទះឈ្មោះ ខ្មៅ សាវន ភេទប្រុស អាយុ ៥៤ឆ្នាំ និងប្រពន្ធ ឈ្មោះ ប្រាក់ សុភី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ សម្ភារៈខូចខាតសរុបទឹកប្រាក់ ៧.០០០ដុល្លារអាមេរិក ។


សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ។ ករណីនេះ កម្លាំងនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃអធិការស្រុកចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕

Powered by Blogger.