ប្រជាពលរដ្ឋ៤៤គ្រួសារសប្បាយចិត្តបានត្រឹមតែមួយដង្ហើមចង្រឹត ខណ:ដែលលោក តាន់ គឹមរិទ្ធិ មិនអនុវត្តតាមសន្យា ទោះបីមានការសម្របសម្រួលពីអាជ្ញាធរថ្នាក់សង្កាត់-ក្រុងក្តី

 ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋ៤៤គ្រូសារ សប្បាយចិត្តបានត្រឹមតែមួយដង្ហើមចង្រឹត ពាក់ព័ន្ធរឿងរ៉ាវរបស់លោក តាន់គឹមរឹទ្ធិ បានបិតរំលោភយក ផ្លូវធារណៈ របស់រដ្ឋ ក្នុងក្រុងប៉ោយប៉ែត ។

យោងតាមពាក្យសុំអន្តរាគមន៍របស់ពលរដ្ឋ ៤៤គ្រួសារ ចូលទៅសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ ៖ សូមគោរពជូនលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត តាមរយៈលោកមេភូមិសាមគ្គីមានជ័យ លោកចៅសង្កាត់ប៉ោយប៉ែត ។ កម្មវត្ថុ សំណើរ សុំជួយចាត់វិធានការលើលោក តាន់ គឹមរឹទ្ធិ សាជាថ្មីដែលបានបំភ័ណ្ឌភ្នែកអាជ្ញាធរនិងមហាជនដែលយកផ្លូវសាធារណ:របស់រដ្ឋមកគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនដ៍ដែល។ តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទនាងខ្ញុំទាំងអស់គ្នា មានកិត្តិយសសូមគោរពជម្រាបជូនលោកអភិបាលក្រុងដ៍ខ្ពង់ខ្ពស់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ពលរដ្ឋ៤៤គ្រួសារចំនួនពីរលើកកន្លងមក ស្នើសុំអន្តរាគមន៍ គោរពជូនលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ពាក្យបណ្ដឹងលើកទី១ នៅអំឡុងឆ្នាំ២០១៩ ស្នើសុំអោយលោក តាន់ គឹម រឹទ្ធិ បើកផ្លូវសាធារណៈ ដែលត្រូវបានបិទយកផ្លូវសាធារណៈនោះប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមិនអាចបើកផ្លូវបានត្រូវអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំនៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះពលរដ្ឋ៤៤គ្រួសារបានដាក់បណ្ដឹងជាលើកទី២ ទើបលោកតាន់គឹមរឹទ្ធចេញធ្វើសន្និសិទ្ធកាសែត ផ្ដិតរូបភាពបិទផ្លូវសាធារណៈនេះគឺគ្រាន់តែជាការបំភាន់ភ្នែកអាជ្ញាធរ និងសាធារណ:ជនប៉ុណ្ណោះ ព្រោះជាក់ស្ដែងផ្លូវសាធារណៈមួយខ្សែនេះមានប្រជាពលរដ្ឋរស់នៅជុំវិញរាប់សិបរយគ្រួសារត្រូវដែលបានឆ្លងកាត់ មិនបានដូចចិត្ដនោះទេ ព្រោះផ្លូវមួយខ្សែរនោះមានបួនច្រកចេញហើយត្រូវបាន លោក តាន់ គឹមរឹទ្ធិ ធ្វើបិទទ្វារ ចំនួនបីច្រក និងមួយច្រកទៀតដាក់ប៉ារ៉ាស់ ដែលរំខានដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋរាប់រយគ្រួសារក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

គួររំលឹកផង អាជ្ញាធរបញ្ជាក់ថា លោក តាន់ គឹមរិទ្ធិ មិនបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ ដូច ការចោទប្រកាន់នោះទេ គ្រាន់តែសុំបិទផ្លូវដែលមានទំហំ៨ម៉ែត្រ និងបើកផ្លូវទំហំ១៥ម៉ែត្រ ឲ្យប្រើ ប្រាស់បណ្តោះអាសន្ន ប៉ុណ្ណោះ ព្រោះខ្លាចបង្កគ្រោះថ្នាក់ថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ព្រោះអគារកុំពុងសាងសង់មិនទាន់រួចនោះទេ។ អជ្ញាធរសង្កាត់អូរជ្រៅ បានបញ្ជាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងដីក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកតាន់ គឹមរឹទ្ធិ បានបិទផ្លូវសាងអគ្គាពិតប្រាកដមែន។ ពលរដ្ឋ ៤៤គ្រួសារ អស់ជំនឿលើលោក តាន់ គឹមរិទ្ធិ សន្យាខ្យល់ពួកគាត់បានដាក់លិខិតសុំអន្តរាគមន៍ ទៅសាលាក្រុងប៉ោយប៉ែតលើកទី៣ រឿងបិទផ្លូវសាធារណៈនេះ។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ កុវេរៈ






Powered by Blogger.