ឃា-ត់-ខ្លួនជនជាតិចិន ៤នាក់ និងខ្មែរ២នាក់ ពាក់ព័ន្ធករណីគ្រឿ-ងញៀ-ន
ចេញផ្សាយ ថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2023 1
(ព្រះសីហនុ)៖ ការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការិយាល័យនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅចំណុច ភូមិ៣ សង្កាត់លេខ៤ ក្រុង/ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ KANG CHENG YING បានចូលរួមសហការជាមួយសមត្ថកិច្ចបន្តធ្វើការឆែកឆេរ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាបងស្រីរបស់ជនសង្ស័យ ដែលកំពុងប្រើប្រាស់គ្រឿងញៀននៅអគារមួយកន្លែងក្នុងបន្ទប់លេខ៦០២ ភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ រួមមាន៖
*ទី១៖ ឈ្មោះ SHU CHENG GUO អាយុ២៧ឆ្នាំ ជនជាតិចិន
*ទី២៖ ឈ្មោះ LIU GANG អាយុ៣១ឆ្នាំ ជនជាតិចិន
*ទី៣៖ ឈ្មោះ KANG CHENG YING អាយុ៣៧ឆ្នាំ ជនជាតិចិន
*ទី៤៖ ឈ្មោះ ឌី វ៉េង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ
*ទី៥៖ ឈ្មោះ អួន យិតតា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ ក្រោយចាប់ជនសង្ស័យទាំង៥នាក់នេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងដកហូតរួមមាន៖
*ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់
*កញ្ចប់ពណ៌ខៀវរូបសេះសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់
*ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
*ថ្នាំគ្រាប់ប្រភេទ WY ចំនួន ១៤៣គ្រាប់
*ជញ្ជីងថ្លឹងចំនួន ០១គ្រឿង
ទូរស័ព្ទដៃចំនួន ០៥គ្រឿង។
*ទី៦៖ ឈ្មោះ LUO TONG LAN ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិចិន។ វត្ថុតាងដកហូតរួមមាន៖
*ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់
*ទូរស័ព្ទដៃចំនួន ០២គ្រឿង
*សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
*កាតប្រើប្រាស់ចំនួន ០៣សន្លឹក ដែលជារបស់ជនសង្ស័យឈ្មោះ KANG CHENG YING។ ជនសង្ស័យនេះ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ដ៕
Post a Comment