កវីនិពន្ធនាយករបស់អង្គភាពអ្នកសារព័ត៌មាន មួយចំនួនតូច កំពុងតែបញ្ចេញសកម្មភាពតែៗស្កៗ នៅក្នុងសង្គម
ក្នុងនាមជាអ្នកសារព័ត៌មានត្រូវសិក្សាឲ្យបានស៊ីជម្រៅមុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយឡែកអង្គភាពអ្នកសារមួយចំនួននោះ យោងលើអង្គហេតុ មិនទាន់បានសិក្សាឯកសារវត្ថុតាងឲ្យស៊ីជម្រៅផង យកទៅផ្សាយជាសាធារណៈ ធ្វើឲ្យ ប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗមានការយល់ច្រឡំកាន់តែជ្រៅទៅជ្រៅទៅ ថ្មីៗនេះអង្គភាពអ្នកសារព័ត៌មាន យើងបានផ្សព្វផ្សាយទាក់ទិនទៅនឹងរឿងបុគ្គលម្នាក់ដែលបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យស្លាប់អ្នកដទៃយោងតាមដីកាកោះរបស់តុលាការ ។
អ្វីដែលអង្គភាពយើងចង់បើកបង្ហាញមុននឹងបងប្អូនអ្នកសារព័ត៌មានដកស្រង់យកអត្ថបទ ពីបុគ្គលណាមកផ្សាយក៏ដោយក៏សូមឲ្យអស់លោកមេត្តាត្រួតពិនិត្យអង្គហេតុឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងកុំឱ្យមានការភាន់ច្រឡំគ្នាទៅថ្ងៃក្រោយ។
ដោយឡែកមានចាងហ្វាងម្នាក់ផ្សេងទៀតមិនបានដឹងថាជាចាងហ្វាងឬមួយជាអ្នកគួកជេរព័ត៌មាននោះទេ ចូលចិត្តយកខ្លួនឯងមកចរចាក្នុងការទម្លាក់ព័ត៌មាន នេះដែលជាហេតុធ្វើឲ្យវិស័យសារព័ត៌មានស្រុតចុះហើយគួរឱ្យស្អប់ខ្ពើមបំផុត។
ក្នុងនាមជាអ្នកសារព័ត៌មានគួរតែរក្សាតម្លៃឲ្យបានម៉ឺងម៉ាត់ប្រកបដោយ វិជ្ជាជីវៈក្រុមសីលធម៌ សុជីវធម៌ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដត្រឹមត្រូវនិងយុត្តិធម៌ មិនត្រូវចេញវោហារស័ព្ទបិទបាំងបទល្មើសនោះឡើយ ហើយយើងខ្ញុំក៏សង្ឃឹមថាអត្ថបទមួយនេះនឹងធ្វើជាថ្នាំព្យាបាល នឹងជាការដាស់តឿនរបស់ខ្ញុំ។
Post a Comment