ACUជូនដំណឹងពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលឆ្នាំ២០២៤

 


អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសឱ្យដឹងថា កាលបរិច្ឆេទទទួលលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំសម្រាប់ឆ្នាំ២០២៤នឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ល្ងាច ដែលមានរយៈពេលពេញមួយខែ ពោលគិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ ពេញមួយខែមករា ឆ្នាំ២០២៤ អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចអញ្ជើញមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃណាក៏បាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU ចេញនៅថ្ងៃទី២០ ខែវិច្ឆិកា។




Powered by Blogger.