ករណីស្ត្រីម្នាក់ចាក់កន្ទុយលេខត្រូវ 2000 រៀលត្រូវបាននគរបាល ឃាត់ខ្លួននឹងធ្វើកិច្ចសន្យា ហើយ

 


រយៈពេលបួនថ្ងៃកន្លងដែលផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម។

ស្រ្តីដែលលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០:១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថាមានករណីទំនាស់គ្នានៅក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ  វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕








បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយជាសាធារណៈ អង្គភាពអ្នកសារព័ត៌មានយើងនៅតែមានចម្ងល់ឆ្ងល់ហើយឆ្ងល់ទៀត  ទាក់ទិនទៅនឹងលោកអធិការខណ្ឌចំការមនដែលបានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ សំណួរសួរថានៅក្នុងអំឡង់ពេលចុះប្រតិបត្តិការនាំស្ត្រីម្នាក់ ដែលជាអ្នកចាក់ឆ្នោតទៅខណ្ឌចំការមន  តើហេតុអ្វីបានជាមិនចាប់ទៅទាំងពីរតែម្ដងទៅ នេះគឺជាចម្ងល់របស់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្ដង។

ពីព្រោះអ្នកលក់និងអ្នកទិញខុសច្បាប់ដូចគ្នា នេះបើយោងតាមវីដេអូនៅថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2023 ដែលបានផ្សព្វផ្សាយជាសាធារណៈ  ពីព្រោះពេកចុះប្រតិបត្តិការផ្ទះអ្នកលក់ឆ្នោតវៀតណាមមិនបានបិទទ្វារនោះទេ។

តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងពិតជាសូមសរសើរដោយស្មោះចំពោះការអនុវត្តតាមច្បាប់របស់មន្ត្រីរដ្ឋបាលខណ្ឌចំការមន  ដែរបាននាំស្ត្រីម្នាក់នោះទៅអប់រំនឹងធ្វើកិច្ចសន្យា។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Powered by Blogger.