UNDP បន្តគាំទ្រជួយដល់កម្ពុជាក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច

 ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង​ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP សម្រាប់ជំនួយ និងការចូលរួមចំណែកដល់កម្ពុជា ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ។

 លោកស្រី Alissar Chaker បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់ UNDP ក្នុងការជួយដល់កម្ពុជាក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។ 

ភាគីទាំងពីរបានសម្តែងនូវការត្រៀមខ្លួនដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយស្ថាបនា៕




Powered by Blogger.