ឯកឧត្តម ប៊ិន ត្រឈៃ បានអនុញ្ញាតឱ្យលោកស្រី Melney C. Lindberg តំណាងមូលនិធិអាស៊ី ប្រចាំកម្ពុជា (The Asia Foudation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង

 នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Melney C. Lindberg តំណាងមូលនិធិអាស៊ីប្រចាំកម្ពុជា (The Asia Foudation) និងសហការីរបស់លោកស្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីក្រសួង ។


ក្នុងជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗនានាផងដែរ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសក្រសួងផែនការ លើដំណើរការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលជាការងារតែមួយគត់សម្រាប់ណែនាំ និងជាឯកសារគោលយោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសឱ្យមានការរីកចម្រើន៕

     






Powered by Blogger.