ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មាន IPN Watch ,គេហទំព័រ តាខ្មៅថ្មី,


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រព័ត៌មាន IPN Watch ,គេហទំព័រ តាខ្មៅថ្មី,គេហទំព័រ បង ម៉េង អ្នកសារព័ត៌មាន និងបណ្តាញសារព័ត៌មានមួយចំនួនទៀត ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារថា ក្មេងទំនើងមួយក្រុមកាន់កាំបិតប៉័ងតោ ដេញកាប់គ្នាពេញផ្លូវ ក្តិបបងធំប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ចេញមកហើយ។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងទាំងនោះជាបន្ទាន់។ជាលទ្ធផល៖នៅល្ងាចថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ហើយ។ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប៕






Powered by Blogger.