ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឥស្សរជន ០៤ រូប ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី

ព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ត្រាស់បង្គាប់តែងតាំងឥស្សរជន ០៤ រូប ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី។ 

ឥស្សរជនទាំង០៤រូប រួមមាន៖ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ប៊ិន ឈិន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម កែ គឹមយ៉ាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕




Powered by Blogger.