នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់

 


បាត់ដំបង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទី ត្រង់ចំណុចភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ ។ ការចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន រដ្ឋា ហៅ ង៉ង់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ១.៧២ក្រាម។ 

សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៨៦ ដប.ចខ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក ឆែ វីរៈ ចៅក្រមស៊ើសួរសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ 

នាពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់៕

Powered by Blogger.