ស្រុកត្រាំកក់ សូមធ្វើការបំភ្លឺជូនដល់បណ្តាញសារព័ត៌មាន និងសាធារណៈជនមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ១៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០២រំលងអាធ្រាត្រ ចំណុចលើផ្លូវជាតិលេខ៣ ន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងជិះម៉ូតូឌុបគ្នាជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលជិះម៉ូតូឌុបគ្នាចេញពីម្ដុំក្បាលថ្នល់វត្តពោធិ លុះមកដល់ចំណុចកើតហេតុខាងលេីបណ្ដាលឱ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងដូនកែវ។ ក្រោយកើតហេតុសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងជាបន្តបន្ទាប់រហូតកំណត់មុខសញ្ញាបាន នឹងបានធ្វើរបាយការណ៍សុំបើកអង្កេតបឋមជូន ឯកឧត្តម ព្រះរាជអាជ្ញា ដោយមានការឯកភាពលើរបាយការណ៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ព្រះរាជ្ញារងលោកស្រី ស៊ុន យឺត បានចេញដីកាបញ្ជឲ្យចូលខ្លួនទៅលើជនសង្ស័យចំនួន ០៣នាក់រួមមាន៖
១-ឈ្មោះ គូ កក្កដា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
២-ឈ្មោះ ហ៊ឹម ប៊ុននី ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
៣-ឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយពីបានដីកាបញ្ជាឲ្យចូលខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះនាំខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើ ដែលមានដីកាបញ្ជាឲ្យចូលខ្លួនមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី រួចបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារនៃការចុះផ្សាយរបស់បណ្តាញសារព័ត៌មាននានា ដែលបានចោទប្រកាន់មកលើកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ថាចាប់យុវជន ០៣នាក់ ដោយគ្មានភស្តុតាង និងគ្មានដីកាពីតុលាការ។សូមជូនភ្ជាប់មកជាមួយនូវ÷
-ដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ
Post a Comment