ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សូមមេត្តាត្រួតពិនិត្យសំណុំរឿងឧក្រិដ្ឋជនផលិតគ្រឿងញៀននៅខេត្តកណ្ដាលដោយក្តី អនុគ្រោះ វគ្គ៣

ផ្សាយចេញនៅថ្ងៃទី 8 ខែតុលាឆ្នាំ 2023

រាជធានីភ្នំពេញ : សកម្មភាពវីដេអូបញ្ជួនជាជនសង្ស័យទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលនិងដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៣២២០ ដកឃ៨  ដល់ លេខ ៣២២២ ដកឃ៨ ចុះថ្ងៃទី ១៥ខែកក្តដា ឆ្នាំ២០២៣ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ពេជ  ម៉ារ៉ែន 

យោងតាមឯកសារខាងលើមេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន៣នាក់ដែលត្រូវបានចាប់ខ្លួន  យោងតាមរបាយការណ៍ របស់ លោកព្រំសំណាង អធិការស្រុកកៀនស្វាយ  មិនមែនជាបទល្មើសចែកចាយ  គឺជាបទល្មើសជួញដូរនិងផលិត គ្រឿងញៀន ដែលមានវត្ថុតាងជាក់ស្ដែង  សូមឱ្យថ្នាក់ដឹកនាំនៃប្រព័ន្ធតុលាការត្រួតពិនិត្យឡើងវិញ។

លោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលបន្ទុកផែនគ្រឿងញៀន មានយោបល់យ៉ាងណាវិញ ចំពោះវត្ថុតាងទាំងឡាយ ដែលអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយចេញ  សូមលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន  ជួយបំភ្លឺដើម្បីឲ្យអស់ការសង្ស័យ។

លោកវីរៈសេនីយ៍ ឯក ឡុង សាវុធ ពីអធិការរង មកជាស្នងការរង ខេត្តកណ្ដាល ផ្លោះ ៣ថ្នាក់ ទទួលផែនគ្រឿងញៀន ប្រចាំស្រុកកៀនស្វាយ យល់យ៉ាងណាវិញចំពោះព្រឹត្តិការណ៍ កក្រើកមេឃរំជួយព្រះធរណី  ជនជាតិវៀតណាមវាទទីផលិតគ្រឿងញៀនយ៉ាងអនាធិបតេយ្យ  ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង  ឬមួយលោកអសមត្ថភាពក្នុងការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ លោក  វីរៈសេនីយ៍ឯក ឡុង សាវុធ  

សំណុំរឿងគ្រឿងញៀន មានវត្ថុតាងច្បាស់លាស់ជាក់ស្ដែង  មានឧបករណ៍ផលិតនិងកែច្នៃ ក្នុងការផលិតគ្រឿងញៀន ដែលមន្ត្រីជំនាញចុះបង្ក្រាបបាននិងរក្សាទុក  បែរជាត្រូវរលត់ដោយប្រាក់ដុល្លារពួកឧក្រិដ្ឋជន គ្រឿងញៀន ដែលជារឿងប្រជាពលរដ្ឋទូទាំងប្រទេសស្អប់ខ្ពើមបំផុត។

សូមរំលឹកផងដែរថាឧក្រិដ្ឋជន ដែលជាជនជាតិវៀតណាម ៣ រូបនេះ  ត្រូវមានទោសទាន់បែបណា សូមថ្នាក់ដឹកនាំមេត្តាពិនិត្យសារឡើងវិញ  វត្ថុតាងបទល្មើសជាក់ស្ដែងមានពេញដៃតែអ្វីដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត នោះ បានប្រែក្លាយទៅជារឿងនឹកស្មានមិនដល់  ដោយសារតែ វត្ថុតាងផ្សេងៗដែលមន្ត្រីនគរបាលជំនាញស្រុកកៀនស្វាយបានបញ្ជូនទៅដល់ថ្នាក់លើ ជ្រុះរបូតជាហូរហែដូចក្រមួនត្រូវថ្ងៃ នេះក៏ដោយសារតែមន្ត្រីមួយចំនួនតូច កំពុងតែត្រូវថ្នាំសណ្ដំ ភ្លេចខ្លួនជាមន្ត្រីដែលធ្វើការបម្រើប្រជាពលរដ្ឋ  មិនអនុវត្តតាមបទបញ្ជា ផ្ទៃក្នុង006 របស់អគ្គស្នងការនគរបាលជាតិ ទង្វើបែបនេះគឺជាទង្វើរួមគំនិតឃុបឃិតជាប្រព័ន្ធ សូមថ្នាក់ដឹកនាំមេត្តាជ្រាបជាព័ត៌មាន។

យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់  បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់ លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ  ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាម៣នាក់  ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែសំណុំរឿង ក្លែងនិងបំបិទវត្ថុតាងដែលមានជាអាទិ៍  ។ល។


តើវាំងនន្តខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀន នៅស្រុកកៀនស្វាយ  របស់ជនជាតិវៀតណាម ត្រូវបានបញ្ចប់ លើកលែងទោសទាន់ ឬមួយយ៉ាងណា?  ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ សូមកុំធ្វើខ្លួនជាមន្ត្រីគ្រាប់ល្ពៅ 

នីតិកាលទី ៧ ឆ្នាំ ២០២៣ អង្គភាពអ្នកសារព័ត៌មានយើង សូមផ្ញើ ការនឹករលឹកដល់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្ដាល  សូមមេត្តាលោកឧត្តមសេនីយ៍ទោ ពិនិត្យនិងចាត់វិធានការ  ដើម្បីឲ្យសាកសម នាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនជាតិវៀតណាមដែលជាមេខ្មោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាចុះស៊ើបអង្កេតឡើងវិញក្នុងសំណុំរឿងឧក្រិដ្ឋជន ផលិតគ្រឿងញៀនជនជាតិវៀតណាម សូមឯកឧត្តមប្រធានទទួលនូវការគោរពរាប់អានពីយើងខ្ញុំ។

អង្ភភាព  CHRTV online គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ CHRTV online














Powered by Blogger.