អបអរសាទរ ទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ឆ្នាំ២០២៣ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង” និងទិវាពិភពលោកស្អាត លេីកទី៦ ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ
បនបន្ទាយមានជ័យ) មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្ត សហការជាមួយមន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក លេីកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង” និងទិវាពិភពលោកស្អាត លេីកទី៦ ឆ្នាំ២០២៣ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ង៉ោ ម៉េងជ្រួន អភិបាលស្តីទីខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ និងលោក លោកស្រីអភិបាល.អភិបាលរង ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ បណ្តាវិទ្យាល័យ ប្រតិបត្តិករទេសចរណ៍ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងដៃគូពាក់ព័ន្ធ សរុបប្រមាណជាង១១៤៥នាក់ ប្រារព្ធធ្វើនៅសួនមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជាយើងដូចជាទេសចរណ៍វប្បធម៌និងធម្មជាតិឲ្យវិស័យទេសចរណ៍ត្រូវបានកំណត់ជាវិស័យអាទិភាព ជាមាសបៃតង ជាវិស័យបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលថែមទាំងទាក់ទាញការ ពីបរទេសព្រមទាំងលំហូរចូលភ្ញៀវទេសចរកាន់តែច្រើនដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
លោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារបញ្ជាក់ថា៖តំបន់ទេសចរណ៍និងការវិនិយោគបៃតងនេះពិតជាបានរំលេចកាន់តែច្បាស់ថែមទៀតពីតួនាទីវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងកន្លងទៅកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពក្រោយកូវីដដប់ប្រាំបួនដោយផ្តល់នូវភាព ដោយចង្អុលដល់ការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់ជាលទ្ធផលរយៈពេល៨ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់កើនឡើង២៥០,៨ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង ៥លាននាក់កើនឡើង១២០ភាគរយនិងទេសចរជាតិប្រមាណជាច្រើនលាននាក់នឹងរំពឹងថាក្នុងឆ្នាំ២០២៣ទេសចរអន្តរជាតិនឹងកើនឡើង៨លាននាក់មូលហេតុប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ។
ចុងបញ្ចប់នៃទិវាទេសចរណ៍ពិភពនេះលោក លោកស្រីគណៈអធិបតី មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ បានធ្វើការចុះរើសសំរាមទៅតាមគោលដៅទាំង៤ក្នុងក្រុងសិរីសោភ័ណ ដែលរៀបចំជូនផងដែរ៕
(
Post a Comment