ទីបំផុតលោកផែងណ្ណៈអ្នកសារព័ត៌មានជើងចាស់ ខ្វះបទពិសោធន៍ បានចេញលិខិតសុំទោសជាសាធារណៈហើយវគ្គបញ្ចប់
ផ្សាយចេញនៅថ្ងៃទី 3 ខែតុលាឆ្នាំ 2023
បន្ទាប់ពីបានឃើញ លោកផែងវណ្ណៈ អ្នកសារព័ត៌មានអង្គភាពផែងវណ្ណៈ បានធ្វើលិខិតសុំទោសជាសាធារណៈដល់បងប្អូនអ្នកសារព័ត៌មាន នៅថ្ងៃទី 3 ខែតុលាឆ្នាំ 2023 ដោយលោកផែងវណ្ណៈព្រមទទួលកំហុស រាល់ពាក្យសម្ដីដែលជាការប្រមាថមើលងាយមកលើអ្នកសារព័ត៌មាន នៅក្នុងនោះក្រោមការដឹកនាំនិងសម្របសម្រួល របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អង្គភាព CHRTV online សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមអស់លោកលោកស្រី ដែលជាមន្ត្រីគ្រប់ជាន់ថ្នាក់ នៅក្នុងស្ថាប័នសារព័ត៌មានទាំងអស់ សូមទទួលបាននូវសុខភាពល្អ ទទួលបាននៅសន្តិភាព សូមអរគុណ។
ដោយឡែកចំពោះលោកផែងវណ្ណៈអ្នកសារព័ត៌មានជើងចាស់ យើងខ្ញុំទាំងអស់គ្នាមានសង្ឃឹមថា លោកមិនអនុវត្តនូវរឿងដដែលៗទៀតនោះទេ ហើយអ្វីដែលខ្ញុំសម្លឹងឃើញ សូមលោកគិតឡើងវិញបន្តិចទាក់ទិនទៅនឹងក្រដាសសមួយសន្លឹកដែលអ្នកគ្រប់គ្រងកាស៊ីណូ ថបដាយអីម៉ីន បានចោទប្រកាន់មកលើអង្គភាពអ្នកសារព័ត៌មាន តើរឿងនោះវាពិតដែរឬទេឬគ្រាន់តែជារឿងបរិហារកេរ្ដិ៍
បំបាក់ស្មារតីមកលើអង្គភាពអ្នកសារព័ត៌មាន។
លោកត្រូវស្វែងយល់ពីកាតព្វកិច្ចក្នុងន័យចាងហ្វាងលោកមិនមែនជាមន្ត្រីនៃក្រសួងព័ត៌មានទេ បើអ្នកគ្រប់គ្រងមានវត្ថុតាងច្បាស់លាស់សូមបញ្ចេញមកឬសូមដាក់ពាក្យបណ្ដឹងទៅក្រសួងព័ត៌មានដើម្បីចាត់វិធានការគឺក្រសួងមិនមែនលោកទេ។
ក្នុងនាមជាអ្នកសារព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃមិនបំភ្លៃការពិត សូមអរគុណ។
Post a Comment