អធិការស្រុកកៀនស្វាយ ទោះបីយកទឹកអប់ទៅមុជក៏លាងមិនជ្រះដែរ វគ្គ៣

ផ្សាយចេញនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២៣


លោកព្រំសំណាងអធិការស្រុកកៀនស្វាយ  លោកហង្ស ផាន់ណារ៉ា អធិការ រង សារាចរណ៍និង លោកព្រុំ សំអុល ប្រធានផ្នែក សារាចរណ៍  ត្រូវបាន ACU  អង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិត  អញ្ជើញទៅញ៉ាំកាហ្វេ នៅក្នុងអំឡុងពេលថ្មីៗនេះដោយសារតែរឿងពុករលួយ។

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយនិងទទូចស្នើសុំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាត្រួតពិនិត្យឡើងវិញ ចំពោះលោកអធិការនិងបក្សពួកនៅស្រុកកៀនស្វាយ ល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ នៅពេលនេះកំពុងតែមានចំហាយភីៗហើយ ដោយចំហាយនោះទោះបីលោកអធិការនិងបក្សពួកយកទឹកអប់ដែលក្រអូបមានតម្លៃថ្លៃយ៉ាងណាក៏ដោយយកមកមុជក៏លាងមិនជ្រះដែរ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ពិតជាយកចិត្តទុកដាក់អប់រំបណ្ដុះបណ្ដាលមន្ត្រីក្រោមឱវាទបានល្អឥតខ្ចោះ សូមកោតសរសើរចំពោះស្នាដៃរបស់លោកឧត្តមសេនីយ៍ទោ .តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន គឺមន្ត្រីនៅក្រោមឱវាទរបស់លោក ស្នងការ មិនបានអនុវត្តតាមច្បាប់ របស់អគ្គស្នងការនគរបាលជាតិឡើយ ជាក់ស្ដែងថ្មីៗបែកធ្លាយជាបន្តបន្ទាប់ទាក់ទិនទៅនឹងលោកអធិការស្រុកកៀនស្វាយនិងបក្សពួក កំពុងតែកឃ្លើនបែបមន្ត្រីគ្រាប់ល្ពៅ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្វះភាពកក់ក្តៅ និងមានការព្រួយបារម្ភ ខុសពីគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ

នីតិកាលទី ៧ ឆ្នាំ ២០២៣ សូមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់វិធានការចំពោះមន្ត្រីមួយចំនួនដែលល្មើសនិងបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ធ្វើឱ្យគ្រួសារជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋរងទឹកភ្នែក ។

ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទទួលស្នើសុំ ដល់ឯកឧត្តមអភិសន្តិ ជួយអន្តរាគមន៍និងចាត់វិធានការ 

ចំពោះមន្ត្រី គ្រាប់ល្ពៅ ដែលធ្វើឲ្យប៉ះពាល់កេតនាម ជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋល្អៗដទៃទៀត ដោយក្តីអនុគ្រោះ។

តែទោះយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.