តើលោកកាំង ប៊ុនលី ជាអ្នកណាបានជាដើរតួជំនួសលោកអភិបាលខេត្តតាកែវ វគ្គ១
ផ្សាយចេញនៅថ្ងៃទី 7 ខែតុលាឆ្នាំ 2023
ខេត្តតាកែវ: បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានស្ដាប់ការសន្ទនារបស់លោកកងប៊ុនលីគំរាមប្ដឹងអ្នកសារព័ត៌មាន ទាក់ទិននឹងការចុះផ្សាយក្នុងករណីចាក់ដីហ៊ុំព័ទ្ធរបងយកដីមាត់ស្ទឹងធ្វើជាសម្បត្តិផ្ទាល់ខ្លួន អង្គភាពអ្នកសារព័ត៌មានយើងបានសង្កេតឃើញថា: លោកកាំង ប៊ុនលី កំពុងតែដើរតួសំខាន់ តំណាងឲ្យម្ចាស់ដីផងនិងជាតួអង្គសំខាន់តំណាងឲ្យលោកចៅហ្វាយខេត្តតាកែវផង។
តើលោក.នួន សុធា.ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តតាកែវ កំពុងដេកលុងលក់ហើយឬ បានជាទុកបណ្ដោយ ឱ្យ លោក កាំង ប៊ុនលីនិងលោកស្រី វៀង ចាក់ដីចូលមាត់ស្ទឹងនិងបឹង ដែលជាសម្បត្តិរដ្ឋមកធ្វើជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងគឃ្លើន បែបនេះ ។
យោងតាមរូបភាពដែលក្រុមការងារអ្នកសារព័ត៌មានយើងប្រមាញ់បានបញ្ជាក់យ៉ាងច្បាស់ នឹងសូមផ្ញើវីដេអូនេះជូនទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមឱ្យលោកអភិបាលពិចារណាចំពោះទីតាំងភូមិសាស្ត្រ ដែលបុគ្គលខាងលើកំពុងតែរំលោភបំពាន ទ្រព្យសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
យ៉ាងណាមិញក្នុងនាមលោកអភិបាល ជាប្រធានក្នុងការគ្រប់គ្រងសម្បត្តិរដ្ឋប្រចាំខេត្តតាកែវ គួរតែចាត់វិធាការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលរំលោភបំពាន យោងតាមការរៀបរាប់ខាងលើ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសអង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីមេត្តាចាត់វិធានការចំពោះលោក.នួន សុធា.ប្រធានមន្ទីររៀបចំដែនដីនគររួមនីយកម្មនិងសំណង់ខេត្តតាកែវដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។ ដោយ សួន ចំរើន
Post a Comment