ប្រសាសន៍សំខន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន
កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កោតសរសើរការខិតខំប្រឹងប្រែងរបស់ខេត្តកំពង់ស្ពឺ ចំពោះការកសាងអគាររដ្ឋបាលខេត្តឱ្យចេញជារូបរាងឡើង ទោះបីជាចំណាយពេលយូរក្តី
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រតិបត្តិករដោះមីនទាំងអស់ ដែលធ្វើឱ្យខេត្តកំពង់ស្ពឺទទួលបានជោគជ័យ ក្លាយជាខេត្តដែលអស់មីន
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមែនដោះមីនតែក្នុងប្រទេសខ្លួនទេ ប៉ុន្តែក៏បានបញ្ជូនតាមរយៈអង្គការសហប្រជាជាតិ ដោះមីននៅក្រៅប្រទេសផងដែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងខិតខំធ្វើឱ្យសម្រេច ផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលខេត្តកំពង់ស្ពឺគ្មានមីនពេលនេះ ជាការបិទបញ្ចប់សោកនាដកម្ម ដែលកើតឡើងកាលពីអតីតកាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺពង្រឹង ជាងពង្រីក ជាពិសេសថ្នាក់ក្រោមជាតិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៣ ជាឆ្នាំដែលចាប់ហ្វ្រាំង ដើម្បីវាយតម្លៃអំពីខ្លួនឯង ដើម្បីទៅមុខទៀត ប្រកបដោយការធានាប្រសិទ្ធភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងសម្រួច ការធ្វើវិមជ្ឈការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់បច្ចេកវិទ្យានៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ ដើម្បីឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាតាមឌីជីថល ដោយខ្លួនឯង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យថ្មី សម្រាប់ពលរដ្ឋ គឺសន្តិសុខសង្គម បញ្ហាគ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងជាដើម
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាព និងទម្ងន់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញវិធានការគន្លឹះ៥ សម្រាប់ពង្រឹងនៅថ្នាក់ក្រោមជាតិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានវិធានការសំខាន់៣ ដែលរាជរដ្ឋាភិបាល ដាក់ចេញដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយរបស់អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺដោះស្រាយវិវាទ រដ្ឋប្បវេណី និងពាណិជ្ជកម្ម ក៏ដូចជាវិវាទដទៃទៀត ហើយមិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាថ្មីនេះនោះទេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿង នៅតុលាការ ប៉ុន្តែមានស្ថានទម្ងន់ ដូចទៅនឹងការសម្រេចរបស់តុលាការដែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឱ្យពលរដ្ឋបានយល់ និងទទួលយក ដែលជាការរួមចំណែកធ្វើឱ្យមានយុត្តិធម៌នៅក្នុងសង្គម
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់អាជ្ញាធរក្រុងស្រុកខណ្ឌ ត្រៀមគាំទ្រ និងសហការ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបម្រើសេវាដល់ពលរដ្ឋ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងនឹងបន្តវប្បធម៌នយោបាយឈ្នះឈ្នះ តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឈ្នះឈ្នះទាំងអស់គ្នា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងការដោះស្រាយបញ្ហានៅតាមមូលដ្ឋានរបស់ខ្លួន
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីមានការរំលោភអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
* ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានអគាររដ្ឋបាលថ្មី និងប្រកាសជាខេត្តអស់មីន ហើយសង្ឃឹមថា ខេត្តដទៃទៀតដែលនៅសេសសល់ចំនួន១២ នឹងប្រកាសអស់មីនជាបន្តបន្ទាប់ខាងមុខ
Post a Comment