ជនវិកលចរឹក វ៉ៃជនវិកលចរឹកបណ្តាលឲ្យស្លាប់ព្រោះខឹងមិនឲ្យរួមភេទ
(បន្ទាយមានជ័យ) ស្ត្រី០១នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ផ្នែកខាងជើងក្បែរផ្លូវជាតិលេខ៦ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ ស្ត្រីរងគ្រោះជាមនុស្សវិកល ចរិក មិនត្រូវបានគេស្គាល់អត្តសញ្ញានោះឡើយ ។
សពមានស្លាកស្នាម ៖ លើចិញ្ចើមខាងស្តាំមានស្នាមមុតដាច់ស្បែក។មានស្នាមជាំលើថ្ពាល់ខាងស្តាំ នឹងថ្ពាល់ខាងឆ្វេង។ មានស្នាមរយ៉ាសស្បែកបបូរមាត់លើ ក្រោម។ ធ្មេញលើក្រោម ផ្នែកខាងមុខបាក់ថ្គាមលើផ្នែកខាងស្តាំ ។ មានដំបងប្ញស្សី០២កំណាត់ប្រវែង38សង្ទីម៉ែត្រ នៅក្បែរក្បាលសព។
លោកអធិការបានបន្តថា៖ តាមការសន្និដ្ឋាន ការស្លាប់របស់ជនរងគ្រោះគឺជាអំពើឃាតកម្ម ( វ៉ៃនឹងដំបង) ហើយជនរងគ្រោះ។បើឆ្លងតាមការបំភ្លឺឈ្មោះជួន ភឿត ភេទស្រី អាយុ៣៨ឆ្នាំនៅភូមិទេពកោសារ ឃុំរហាល បានបំភ្លឺថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ម៉ោងប្រហែល០៧យប់ គាត់ឃើញមនុស្សប្រុសម្នាក់ ស្រីម្នាក់មិនស្គាល់ ប្រហែលជាមនុស្សវិកលចរឹក ដើរលើផ្លូវជាតិលេខ៦ ពីលិចទៅកើត ក្នុងភូមិទេពកោសារ។លុះព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣ មានមនុស្សស្រីដេកស្លាប់ម្នាក់ក្បែរផ្លូវជាតិនៅភូមិចក ឃុំរហាល ( ភូមិចកនៅខាងកើតភូមិ ទេពកោសារ ជាប់គ្នា) ពេលគាត់ទៅពិនិត្យមើលសពនោះ គឺជាមនុស្សស្រីដែលគាត់ឃើញដើរពីល្ងាចជាមួយមនុស្សប្រុសម្នាក់មិនស្គាល់។
លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់ថា៖ក្រោយពីបានឃាត់មុខសញ្ញាកម្លាំងនគរបាលជំនាញបានហៅមនុស្សនោះជាជនមានសតិមិនប្រក្រតីដែលដើរជាមួយជនរងគ្រោះពីល្ងាចថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ មានឈ្មោះឡាច លាស់សុខម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ36ឆ្នាំ នៅប្រាសាទបាគង ខេត្តសៀមរាប មកធ្វើការសាកសួរ គេបានឆ្លើយសារភាពថា កាលពីល្ងាច ( ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ ) រូបគេពិតជាបានយកដំបងវ៉ៃទៅលើជនរងគ្រោះចំនួន០៣ដំបងមែន ព្រោះខឹងនិងជនរងគ្រោះមិនអោយរួមភេទ៕
Post a Comment