លោក ពូទីន ឆ្លើយតបទៅលោក បៃដិន៖ រុស្ស៊ីមិនអាចត្រូវគេ «គាបសង្កត់»ទេ ហើយអាមេរិក គួរតែរៀនគោរព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានច្រានចោលការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប៉េកាំងថា ផលប្រយោជន៍របស់ទីក្រុងម៉ូស្គូ មិនអាចត្រូវបានគេបំផ្លិចបំផ្លាញបានទេ ហើយអ្នកនយោបាយអាមេរិក គួរតែរៀនគោរពអ្នកដទៃ។
លោកពូទីន កំពុងឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ជាកន្លែងដែលលោក បាននិយាយថា៖«ជាការពិត ចូរស្រមៃមើលថាតើមានអ្វីកើតឡើង ប្រសិនបើយើងបង្រួបបង្រួមអឺរ៉ុបទាំងអស់ ហើយទីបំផុតពូទីន ត្រូវបានគេគាបសង្កត់នោះ គឺលោកមិនអាចបណ្តោយឲ្យបញ្ហាប្រភេទនេះ កើតឡើងបានទេ។
នៅក្នុងបទសម្ភាសន៍ខ្លីមួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ អំឡុងពេលកិច្ចប្រជុំកំពូលមួយក្នុងរដ្ឋធានីចិន លោក ពូទីន បាននិយាយថា៖«នេះមិនមែនអំពីខ្ញុំផ្ទាល់ទេ នេះគឺអំពីផលប្រយោជន៍របស់ប្រទេស ហើយវាមិនអាចទៅរួចទេក្នុងការបំផ្លិចបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីនោះ។ ពួកវាត្រូវតែត្រូវបានគេយកមកពិចារណា»។
លោក ពូទីន បានបន្ថែមថា ទាំងលោកបៃដិន ដែលគាត់មានទំនាក់ទំនងបង្កជម្លោះ ចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះ ចូលការន់តំណែង នៅឆ្នាំ ២០២១ ហើយឥស្សរជននយោបាយអាមេរិកជាន់ខ្ពស់រូបនេះ ត្រូវរៀនគោរពប្រទេសរុស្ស៊ី។
Post a Comment