រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈយល់យ៉ាងណាចំពោះមន្ត្រីដែល ចូលនិវត្តន៍ តើឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ វគ្គ៥

ផ្សាយចេញនៅថ្ងៃទី ១៨តុលាឆ្នាំ ២០២៣​ខេត្តកណ្ដាល:  បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយ ទាក់ទិនទៅនឹងមន្ត្រីមិនព្រមចូលនិវត្តន៍ គឺ


ឧត្តមសេនីយ៍ត្រី រឹម សារី ជាស្នងការរងខេត្តកណ្ដាល ធ្វើអោយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់  កំពុងជាពិសេសទៅទៀតនោះប្រជាពលរដ្ឋកំពុងតែខ្សឹបខ្សៀលគ្នាថា កៅអីដែលលោកឧត្តមសេនីយ៍ត្រីរឹមសារីស្នងការរងនគរបាលខេត្ត កណ្ដាល  កំពុងអង្គុយនេះ  ពិតជាមានបារមីតេជះ មិនមានអ្នកណាហ៊ានប៉ះបានឡើយ  ។

យោងតាមឯកសារដែលក្រុមការងារអ្នកសារព័ត៌មានយើង បានផ្សព្វផ្សាយរយៈពេលកន្លងមក  តាំងពីវគ្គ ១ រហូតដល់វគ្គ ៤ ជួនដល់វគ្គ ៥ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធ មានដូចជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ សូមឯកឧត្តមមេត្តាត្រួតពិនិត្យតាមការគួរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំ  កំពូលនៃស្ថាប័នក្រសួង  ក្នុងការចាត់វិធានការទប់ស្កាត់ ដើម្បីឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ប្រតិបត្តិនិងគោរពបទបញ្ជាផ្សេងៗឲ្យមានប្រសិទ្ធភាពខ្ពស់។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងតែតាមដាន រាល់ការផ្សាយរបស់អង្គភាព CHRTV online  ទាក់ទិនទៅនឹងរឿងតន្ត្រីដល់អាយុចូលនិវត្តន៍តែមិនព្រមចូលនិវត្ត កំពុងរត់ការស្នើសុំសំបុត្រពន្យារកំណើតថ្មីដើម្បីបន្តសុពលភាព  ឬគេហៅម្យ៉ាងទៀតថាសាងបារមីបន្ត។

យោងតាមរបាយការណ៍មន្ត្រីដែលចូលនិវត្តនៅក្នុងឆ្នាំ ២០២៤  ទីមួយមានអគ្គស្នងការដ្ឋាននគរបាលជាតិចំនួនសរុបមួយពាន់ ១៩២៥មានស្រី ៦៣ នាក់ 

ឧត្តមសេនីយ៍ឯកមានចំនួន ៣ នាក់

ឧត្តមសេនីយ៍ទោមានចំនួន ១៨នាក់

ឧត្តមសេនីយ៍ត្រីមានចំនួន ៣៩ នាក់

បើគិតពីឆ្នាំកំណើតរបស់ពួកគាត់គឺការនៅឆ្នាំ១៩៦៤ 

ដោយឡែកនៅចំណុចនេះ លោកឧត្តមសេនីយ៍ត្រី រឹម សារី មានឆ្នាំកំណើតនៅឆ្នាំ១៩៦៣  បែរជាមិនមានឈ្មោះនៅក្នុងការចូលនិវត្តន៍  តើរឿងនេះមានអ្វីបិទបាំងនៅពីខាងក្រោយ 

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះ គឺមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កំពុងរង់ចាំមើលថា ឯកឧត្តមប្រធានក្រសួងមុខងារសាធារណៈចាត់វិធានការយ៉ាងណាវិញ ចំពោះលោកឧត្តមសេនីយ៍ត្រីរឹមសារីស្នងការរងនគរបាលខេត្តកណ្ដាល។

យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងកំពុងតែតាមដានដោយយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍មួយនេះ ហើយអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជ្រាបច្បាស់ពីគោលបំណងក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងការលើកស្ទួយដល់ទឹកចិត្តបងៗមន្ត្រីគ្រប់ជាន់ថ្នាក់  ដោយពួកគាត់កំពុងតែបំពេញភារកិច្ច និងគោរពបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិក្រោមអត្ថន័យស្រឡាញ់សន្តិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ សួនចំរើន


Powered by Blogger.