ល្បែងប្រជាប្រិយនៅស្រុកកៀនស្វាយនៅពេលនេះ កក្រើកមេឃរំជួយដីហើយ
ផ្សាយចេញនៅថ្ងៃទី 11 ខែតុលាឆ្នាំ 2023
ស្រុកកៀនស្វាយ :យោងលិខិតលេខ ២២១០ សជណ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2023 ជូនលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
យោង លិខិតលេខ ៥៩៦ សជណ ចុះថ្ងៃទី១៣ខែ មីនាឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ លិខិតលេខ ១៨៧៣ សជណ ចុះថ្ងៃទី១៨ខែ កក្កដាឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកឧត្តមសេនីយ៏ទោ ជ្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ គេហទំព័រ kohsantepheapdaily បានចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទរួមមាន បៀ អាប៉ោង កន្ទុយលេខ ឆ្នោតវៀតណាម ឡូតូ ជល់មាន់ តាមអនឡាញ ស្ថិតនៅក្នុង ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចមិនបង្ក្រាប។
ក្រោយពីបានពិនិត្យខ្លឹមសារគេហទំព័រខាងលើរួចមកឃើញថា ករណីនេះស្ថិតក្នុងសមត្ថកិច្ចរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចនេះ ក្រសួងមហាផ្ទៃ សូមបង្វែរករណីនេះជូន លោកឰត្តមសេនីយ៏ទោ ស្នងការ នៃស្នងការដា្ឋននគរបាលខេត្តកណ្តាល ពិនិត្យជាសមត្ថកិច្ច រួចរាយការណ៍ជាលាយលក្ខណ៍អក្សរ និង ភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមានមូលដ្ឋានចាត់ការបន្ត។
សូម លោកឧត្តមសេនីយ៍ទោ ទទួលនូវការរាប់អាន់ ដល់ជ្រាវជ្រៅអំពីខ្ញុំហត្ថលេខានិងត្រា រដ្ឋលេខាធិការ អង មង្គល។
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានឯកសារមួយច្បាប់នេះ អង្គភាពអ្នកសារព័ត៌មានយើងនិងខំប្រឹងប្រែងបំពេញកាតព្វកិច្ចក្នុងនាមអ្នកសារព័ត៌មានដើម្បីចុះប្រមាញ់រូបភាពទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅស្រុកកៀនស្វាយដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំ នីតិកាលទី 7 ឆ្នាំ 2023 ដែលមានឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជ្រាបជាព័ត៌មានបន្ត។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment