អង្គភាពប្រឆាំង អំពើរពុករលួយគួរមានវិធានការយ៉ាងណា ពាក់ព័ន្ធ រឿងលោក មន្ត្រីយោធា ម្នាក់បានបោកប្រាស់ ប្រជាពលរដ្ឋ រឿងទិញលក់ឈ្មោះទាហាន នៅខេត្តបន្ទាយមានជ័យ....!

(បន្ទាយមានជ័យ) ទឹកចិត្តម្តាយឳពុកជាគ្រួសារ កសិករក្រីក្រ ១គ្រួសារដែលមានទីលំនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខំខ្ចីលុយធនាគារ ហេតុតែចងអោយកូនចូលបម្រើការងារជាមន្ត្រីយោធា តែត្រូវបានមេយោធាម្នាក់ឆបោកយកប្រាក់ ៦០០០ដុល្លា ទៅ ប្រគល់អោយមន្ត្រីយោធា ដ៏មានឥទ្ធិពលម្នាក់ រត់ការទិញឈ្មោះទាហាន (ចូលក្របខណ្ឌរដ្ឋ) ដោយពួកគាត់ ចងការប្រាក់គេផង ដើរខ្ចីបុលបងប្អូន អ្នកស្រុកផងពេលនេះផុងខ្លួនដោយបំណុល វ័ណ្ឌក ចំណែក ឈ្មោះទាហ៊ាន ក៏មិនបាន ឡាត់យល់ថាចាញ់បោកគេគាត់ក៏ដាក់បណ្តឹង ដើម្បីទារប្រាក់ពីមន្ត្រីយោធាឈ្មោះ សុខ សុផល ដែលយកប្រាក់គាត់ ៦០០០ដុល្លាហើយអះអាងថាទៅទិញឈ្មោះទាហ៊ាននោះមកវិញ ដោយគាត់ប្តឹងទៅអធិការ ស្រុកថ្មពួក គ្មានប្រសិទ្ធភាព បានត្រឹមតែធ្វើកិច្ចសន្យា ហើយភាគី លោក សុខសុផល មិនព្រមគោរពតាមទើបនៅក្នុង២០២២នេះរូបគាត់បានសម្រេចចិត្តប្ដឹងតុលាការដើម្បីជួយរកយុត្តិធម៌តែអ្វីដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគាត់ហួសចិត្តនោះគឺ អស់រយៈពេលមួយឆ្នាំមកនេះតុលាការមិនទាន់បានផ្តល់យុត្តិធមនោះទេ បែជាអោយគ្រួសារជនរងគ្រោះព្រមទទួលយកសំណងជាដី ១កន្លែងដែលមិនមានទីតាំងច្បាស់លាស់ខុសពីតម្រូវការចាំបាច់របស់ពួកគាត់ដែលត្រូវការប្រាក់មកដោះបំណុលគេ។


អ្នកស្រី ប៉ូក គង់ ដែលជាអ្នកយកលុយកាក់ទៅប្រគល់អោយគេរត់ការទិញឈ្មោះទាហាន អោយកូនប្រុសនោះបានបញ្ជាក់ថាកាលពីពេលមុនបុណ្យភ្ជុំឆ្នាំ២០២៣នេះ មានមន្ត្រីតុលាការបានទូរស័ព្ទមកលួងលោម និងគម្រាមកំហែងឲ្យអ្នកស្រីព្រមទទួលយកសំណងដីមួយកន្លែងដើម្បីកាត់កងប្រាក់ដែលឈ្មោះសុខ សុផល ជាមន្ត្រីយោធាបានបោកអស់ចំនួន 6000 ដុល្លារនោះជំនួសវិញ។ តែអ្នកស្រីបានប្រកែកដាច់អហង្កាមិនព្រមយឪកសំណងជាដីដែលមិនមានបញ្ជាក់ទីតាំងច្បាស់លាស់និងទំហំប៉ុន្មាននោះទេ។


ជាចុងក្រោយអ្នកស្រីក៏បានសម្រេចចិត្តហៅអ្នកសារព័ត៌មានយើង ដើម្បីជួយពាំនាំទុក្ខកង្វល់របស់គ្រួសារគាត់ទៅកាន់ថ្នាក់ដឹកនាំឲ្យបានជ្រាបនិងក៏បាន

សំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតសូមឲ្យលោកជួយរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារគាត់ផង។

ដោយសារតែការចាញ់បោក។យោធាម្នាក់ដែលឈ្មោះសុខសុផលដែលអះអាងថារត់ការទិញឈ្មោះទាហានឲ្យកូនរបស់គាត់ាតែមកដល់ពេលនេះឈ្មោះទាហានក៏មិនបានបែរជារូបគាត់ត្រូវជំពាក់បំណុលគេវ័ណ្ឌករដោយខ្ចីធនាគារចំនួន 15.000 ដុល្លារដើម្បីសងការប្រាក់របស់អ្នកស្រុក។


ជុំវិញបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងទៅលោក សុខ សុផល ដែលលោកស្រី ប៉ូក គង់ បានចោទប្រកាន់ថាបានបោកប្រាស់គាត់រឿងរត់ការទិញឈ្មោះទាហានឲ្យកូននោះបាននៅឡើយទេ។


តែលោក  ស៊ឹម វិចិត្រ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានអោយអ្នកសារព័ត៌មាន យើងដឹងថា៖ ប្រហែលជា អ្នកស្រី ប៉ូក គង់ មានការយល់ច្រឡំហើយ ដែលថា÷ខាងតុលាការ ទៅគំរាមកំហែង អោយគាត់ទទួលសំណងដីពីឈ្មោះ សុខ សុផល ដែលជាមន្ត្រី ទាហានដែលរូបគាត់បានពឹងពាក់អោយរត់ការឲ្យកូនប្រុសរបស់គាត់ចូលក្របខណ្ឌទាហានតែមិនបានជោគជ័យនោះដើម្បីបញ្ចប់រឿងដូចការលើឡើងនោះឡើយ។

ហើយរឿងនេះកំពុងស្ថិតក្នុងដៃតុលាការក្នុងតំណាក់ការស៊ើបសួរ ហើយដោយ យល់ឃើញថារឿងនេះជាករណី តូចតាច អាចសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការបានដោយសារតែ ភាគី ម្ខាងចង់បានតែសំណងអោយគេសងលុយវិញចំណែកម្ខាងទៀតក៏មានឆន្ទៈក្នុងការរកដំណោះស្រាយដោយគ្មានចេតនាគេចវេសមិនសងប្រាក់នោះឡើយដោយសារតែយកលុយទៅឲ្យគេបន្តតែមិនបានសម្រេចគាត់មិនមានប្រាក់សងតែគាត់មានដីតម្លៃ៨០០០ដុល្លាមកដោះស្រាយតែលក់មិនទាន់ដាច់។

លោកក៏បាន បញ្ជាក់ថា៖ ដោយអនុវត្តតាមអនុសាសន៍

របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែជំរុញឲ្យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នោះយើងក៏បានធ្វើការសម្របសម្រួលឲ្យភាគីទាំងសងខាង

ដោះស្រាយគ្នាសិនដោយទុករយៈពេល 20ថ្ងៃ បើមិនត្រូវគ្នានោះទេនឹងបញ្ជូនទៅតាមនីតិវិធីតែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះដោយយោងតាមពាក្យបណ្ដឹងតាំងពីអធិការស្រុករហូតដល់តុលាការនោះ គេអាចសន្និដ្ឋានបានថាជារឿងឃុបឃិតប្រព្រឹត្តអំពើរពុករលួយមែនហើយ។ដូច្នេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតជុំវិញករណីខាងលើនេះផង។

ក្នុងនោះដែរសង្ឃឹមថា÷ឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអនុវត្តតាមអភិក្រមទាំងប្រាំរបស់រាជរដ្ឋាភិបាល និងវះកាត់សាច់ស្អុយចេញកុំឱ្យក្លាយជាជំងឺមហារីកធ្វើឲ្យប៉ះពាល់ដល់វិស័យការពារជាតិទាំងមូល៕ ដោយបញ្ញា











Powered by Blogger.