ឯកឧត្តម ឈឹម សៅគី ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានចូលរួមក្នុងពិធីកាន់បិណ្ឌ១៤ នៅវត្តចំនួន៣គឺ វត្តត្បែងខ្ពស់ វត្តព្រះនរាយណ៍ និងវត្តសិរីវង្សារាម ព្រមទាំងបាននាំយកនូវចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃរួមមាន÷
ឯកឧត្តម ឈឹម សៅគី ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានចូលរួមក្នុងពិធីកាន់បិណ្ឌ១៤ នៅវត្តចំនួន៣គឺ វត្តត្បែងខ្ពស់ វត្តព្រះនរាយណ៍ និងវត្តសិរីវង្សារាម ព្រមទាំងបាននាំយកនូវចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃរួមមាន÷ អង្ករ ទឹកក្រូច ទឹកផ្លែឈើ មីម៉ាម៉ា ទឹកសុីអុីវ ទឹកត្រី ទឹកបរិសុទ្ធ បច្ច័យបួន និងបច្ច័យតំកល់កសាង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ឈឹម សៅគី បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះសង្ឃ និងជូនដល់លោកតា លោកយាយ ប្រជាពុទ្ធបរិស័ទ្ធ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនមន្រីនគរបាល ប្រជាការពារ ដែលប្រចាំការរៀបចំសណ្តាប់ធ្នាប់ជូនមកបំពេញកុសល និងជូនបច្ច័យដល់តាអាចារ្យ គណៈកម្មការ លោកយាយ លោកតា នៅវត្តទាំងបីជិត២០០នាក់ ផងដែរ។
បន្ទាប់មក ឯកឧត្តម ឈឹម សៅគី បានបន្តដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងយកនូវម្ហូបអាហារព្រមទាំងថវិកាមួយចំនួន ទៅជូនដល់លោកយាយ លោកតា លោកអ៊ំ អ្នកមីង ចាស់ជរា ជនពិការ ទុរគត និងគ្មានទីពឹង នៅតាមខ្នងផ្ទះ នៅមូលដ្ឋានឃុំត្បែងខ្ពស់ ប្រកបដោយសេចក្តីជ្រះថ្លាក្រៃលែង។
Post a Comment