សាលាដំបូងខេត្តកណ្តាល ប្រហែលជ្រុះ សំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ ដោយមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិតចំណែកជនបង្ករស់នៅក្រៅសំណាញ់ច្បាប់ វគ្គ៥

ផ្សាយចេញនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលការពឹងពាក់ពីក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត 

នៅបណ្ដាផ្លូវជាតិលេខ ១គីឡូម៉ែត្រលេខ 25 ទៅ 26 ភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាលដែលបណ្ដាលឲ្យបុរសពីរនាក់ត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ ដល់ពេលនេះអស់រយៈពេលជាងមួយឆ្នាំមកហើយដែលជនរងគ្រោះកំពុងទន្ទឹងរង់ចាំ ដំណោះស្រាយនិងការសម្រេចរបស់ឯកឧត្តមព្រះរាជអាជ្ញា សាលាដំបូងខេត្តកណ្ដាល តែប្រហែលជាជ្រុះឯកសារបាត់សូន្យឈឹងតែម្ដង ចំណែកជនបង្កររស់នៅក្រៅសម្លាញ់ច្បាប់ តើយុត្តិធម៌នៅឯណា តើប្រជាពលរដ្ឋរស់រំពឹងអ្វី បើអ្នកអនុវត្តច្បាប់នៅតែព្រងើយកន្តើយបែបនេះ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាត្រួតពិនិត្យដោយក្តីអនុគ្រោះ។

កំហុសឆ្គងដែលមន្ត្រីនគរបាល ស្រុកកៀនស្វាយគឺដោះលែងជនបង្កឲ្យនៅក្រៅសម្លាញ់ច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង ចំណុចនេះគឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិដែលជាស្ថាប័នកំពូល តើបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិបង្កើតមកដើម្បីអ្វី ? ប្រជាពលរដ្ឋទូទាំងនគរទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែគោរពនិងប្រតិបត្តិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជានិច្ច តែអ្វីដែលជាចំណុចក្តៅនៅពេលនេះ គឺមន្ត្រីដែលចេះដឹងយល់ពីច្បាប់ យកច្បាប់យកមកធ្វើជាមុខជំនួញ ភ្លេចតួនាទីថាខ្លួនគឺជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ។

មន្ត្រីនគរបាលស្រុកកៀនស្វាយចំនួន 3 នាក់ត្រូវ acu ធ្វើលិខិតកោះហៅក្នុងការឆ្លើយបំភ្លឺពាក់ព័ន្ធពីបញ្ហារឿងពុករលួយ នេះបើយោងតាមឯកសាររបស់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ។

ឈប់ប្រើទៅយុទ្ធសាស្ត្រអាករមាន់គំរាមស្វា ត្រូវសិក្សាឡើងវិញពីដំបូងមានរបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាសន្តិភាពជូនប្រជាពលរដ្ឋ គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចពុក គឺធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ តែត្រូវបំផ្លាញដោយមន្ត្រីគ្រាប់អំពៅមួយចំនួនតូច ធ្វើឱ្យប្រជាពលរដ្ឋរងទឹកភ្នែក

នីតិកាលទី ៧ ឆ្នាំ ២០២៣ អង្គភាពអ្នកសារព័ត៌មានយើងមានតែការស្នើសុំតាមរយៈផ្សព្វផ្សាយព័ត៌មានជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការចំពោះមន្ត្រីមួយចំនួនដែលល្មើសនិងបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ធ្វើឱ្យគ្រួសារជនរងគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទទួលស្នើសុំ ដល់ឯកឧត្តមអភិសន្តិ ជួយអន្តរាគមន៍និងចាត់វិធានការ 

ចំពោះមន្ត្រី គ្រាប់ល្ពៅ ដែលធ្វើឲ្យប៉ះពាល់កេតនាម ជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋល្អៗដទៃទៀត ដោយក្តីអនុគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាអន្តរាគមន៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ពីរនាក់កំពុងរោងភាពអយុត្តិធម៌ នៅសាលាដំបូង ខេត្តកណ្ដាល។

តែទោះយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន






Powered by Blogger.