រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យល់យ៉ាងណាវិញចំពោះឧកញ៉ាគង់ចាន់ដេត ខែប្រើអំពើហិង្សាមុខលើអង្គភាពសារព័ត៌មាន វគ្គ២
ចេញផ្សាយនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣
ខេត្តតាកែវ សូមបព្ជាក់ថា៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អង្គភាពអ្នកសារព័ត៌មានចំនួន៩នាក់ បានចុះទៅផ្សាយផ្ទាល់សង្វៀនជល់មាន់ដ៏ធំរបស់ ឧកញ៉ា គង់ ចាន់ដេត ដែលឋិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ខណ:ពេលនោះស្រាប់តែត្រូវក្រុមឧកញ្ញ៉ គង់ ចាន់ដេត និងបក្សពួកបានអំពេីហឹង្សាដោយដេញវាយក្រុម ការងារអ្នកសារ ព័ត៌មានយើងគ្រប់រូបភាព ដោយខ្លះបេីកឡានដេញបុក ខ្លះទៀតយកដំបងវៃបណ្តាលអោយរងរបួសធ្ងន់ស្រាលសរុប៩នាក់ ដោយម្នាក់បានស្លាប់បាត់បង់ជីវិត ពេលមកដល់ផ្ទះបានត្រឹមតែមួយយប់
មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ដោយជនបង្កស្ថិតនៅក្រៅសម្លាញ់ច្បាប់ ចំណែកអ្នកដែលស្លាប់និងជនរងគ្រោះផ្សេងទៀតកំពុងរងភាពអយុត្តិធម៌ តើវាំងននខ្មៅនៅពីក្រោយខ្នងឧកញ៉ាគង់ចាន់ដេតគឺជាអ្នកណា ?
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅស្រុកបាទីខេត្តតាកែវ បានបព្ជាក់អោយអង្គភាពអ្នកសារព័ត៌មានយេីងដឹងថា ៖ ឧកញ៉ា គង់ ចាន់ដេត ហៅដង្ខៅជល់មាន់ដុះស្លែប្រចាំស្រុកបាទី ខេត្តតាកែវ ដែលឧកញ៉ារូបនេះធ្លាប់មានប្រវត្តិបាញ់ប្រជាពលរដ្ឋ ករណីទំនាស់រឿងដីធ្លីថែមទៀតផង។
ទិនទៅហ្នឹងការប្រើហិង្សាមកលើអង្គភាពអ្នកសារព័ត៌មានអស់រយៈពេលជាង ២ ឆ្នាំមកហើយនៅតែមិនទាន់មានដំណោះស្រាយមួយណា ឬឯកសារមួយណាដែលអាចបញ្ជាក់បានថាច្បាប់ ដែលមានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចយកមកអនុវត្តបានដែរឬទេចំពោះបុគ្គលដែលមានឥទ្ធិពលដូចជាឧកញ៉ា គង់ចាន់ដេត។
គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឬក៏បទបញ្ជា 00៦របស់អគ្គស្នងការនគរបាលជាតិ ដែលប្រជាពលរដ្ឋជនស្លូតត្រង់តែងតែគោរពប្រតិបត្តិ ដោយឡែកច្បាប់ទាំងនោះមិនអាចអនុវត្តបានចំពោះបុគ្គលមានអំណាចដល់មហិមាម្នាក់នេះបានឡើយ ។
យ៉ាងណាមិញការប្រើអំពើហិង្សាមកលើអង្គភាពអ្នកសារព័ត៌មាន ឲ្យរករបួសធ្ងន់ឈានទៅដល់ការស្លាប់បាត់បង់ជីវិត គឺជារឿងពិតប្រាកដមិនមែនជារឿងឆាកល្ខោនសម្ដែង ចំណែកបក្សពួកជនបង្ក ស្ថិតនៅក្រៅសម្លាញ់ច្បាប់ដោយមិនរំខានដែនសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាសិក្សាឡើងវិញចំពោះទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅខេត្តតាកែវ។
អង្គភាព CHRTV online .com សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នីតិកាលទី ៧ ឆ្នាំ ២០២៣ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីនៅក្រោមឱវាទដោយក្តីអនុគ្រោះ ចំពោះមន្ត្រីមួយចំនួនតូចដែលល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ។
អង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាពជាពិសេសទៅទៀតនោះគឺគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីលោកឧកញ៉ាគង់ចាន់ដេតប្រើអំពើហិង្សា សូមទទូចស្នើសុំដល់ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ចំពោះព្រះរាជអាជ្ញានៃសាលាដំបូងខេត្តតាកែវ ដើម្បីចាត់វិធានការចំពោះជនបង្កដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយ សួន ចំរើន
Post a Comment