ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៣ ដូចខាងក្រោម៖

ស.ស.យ.ក ស្រុកស្ទឹងត្រង់ បានចូលរួមសម្របសម្រួលក្នុងពិធីជួបសំណេះសំណាល និងចែកស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបសរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៣២៧គ្រួសារ ក្នុងនោះឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ២៨៧គ្រួសារ និងឃុំសំពងជ័យ ស្រុកជើងព្រៃ ចំនួន ៣៧គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម នៅសាលាស្រុកស្ទឹងត្រង់ ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុកកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពចុះ និងជុំវិញសាលាស្រុក ។

 នាឱកាសនោះដែរឯកឧត្តម នាំយកថវិការបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣២៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ២០,០០០រៀល សរុបថវិកាទាំងអស់ចំនួន ៦,៥៤០,០០០រៀល។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល








Powered by Blogger.