នាំប្រពន្ធទៅម៉ាតរកទិញអីវ៉ាន់ ជាអកុសលពេលឡើងជណ្ដើរទៅជាន់ទី១ ចៃដន្យដួលដាច់ផ្ងារស្លាប់មួយរំពេច

 ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តជូនប្រពន្ធទៅម៉ាត តូលតាល មួយកន្លែងដើម្បីទិញសម្ភារៈប្រើប្រាស់នៅពេលគាត់ដើរតាមកាំជណ្ដើរឡើងទៅលើទិញមសម្ភារ:ក៏បានដួលដផ្ងារស្លាប់មួយរំពេចនៅ លើថាស់ជណ្ដើរ។

ហេតុការណ៍បង្កមានការភ្ញាក់ផ្អើលនេះបានកើតឡើងការពីវេលាម៉ោង ១០នឹ៣០នាទីព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ស្ថិតនៅត្រង់ចំណុចថាស់ជណ្ដើរម៉ាតតូតាល់ ភូមិត្នោតជ្រុះ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហេង គៀត អាយុ៦៧ឆ្មាំ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩បេ ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហើយគេបានឃើញបុរសវ័យចំណាស់បើករថយន្តម៉ាក corolla,ពណ៌ខ្មៅពាក់ល្លាកលេខភ្នំញេញ2G-8490 បានមកឈប់ចតនៅការ៉ាស់សាំង រួចក៏បាននាំប្រពន្ធរបស់គាត់ដើរចូលទៅម៉ាតនៅខាងក្រោយការ៉ាសសាំង ឡើងជណ្តើរទៅជាន់ទី១ ដើម្បីទិញសម្ភារ:ប្រើប្រាស់ ខណ:ឡើងដល់ថាសជណ្ដើរស្រាបតែដួលដាច់ផ្ងារខណៈនោះប្រពន្ធជនរងគ្រោះក៏បានស្រែកឆោឡាអោយអ្នកជិតខាងគេជួយប្ដីរបស់គាត់ នៅពេលអ្នកជិតខាងបានទៅជួយសង្រ្គោះបឋម ជាអកុសល្យជនរគ្រោះបានស្លាប់បាត់ទៅហើយ។ក៏ប្រញាប់រាយការណ៍ចូលទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន។


ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យនៃអធិការខណ្ឌមានជ័យ ដើម្បីធ្វើកោសល្យវិច័យសព បន្ទាប់ពីធ្វើកោសល្យវិច័យសពរួចបានប្រាន់អោយដឹងថាជនរគ្រោះស្លាប់ដោយសារគាំងដូងដោយមានជំងឺបេះដូងប្រចាំកាយ រួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕





Powered by Blogger.