សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះពេជ្រ កោះនរា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ ការសម្រេចនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ក្រោយផុតរយៈពេល៣ថ្ងៃ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់តែម្ដង។


Powered by Blogger.