តុលាការសម្រេច កាត់ទោសមេឧក្រិដ្ឋជន គ្រឿងញៀនជនជាតិឡាវម្នាក់ ( ដាក់គុកអស់មួយជីវិត)



(ភ្នំពេញ )៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដោយប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសលើមេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ ដែលបានដឹកជញ្ជូន និងជួញដូរគ្រឿងញៀនចំនួនជិត ៧គីឡូក្រាម នៅកម្ពុជាដោយម្រេចដាក់ពន្ធនាគារ(អស់មួយជីវិត)។

សាលក្រមនេះ តុលាការបានដំណើរការប្រកាសនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២២ ដោយលោក ស៊ិន សុវណ្ណរត្ន័ ប្រធានក្រុមប្រឹក្សាឍរនៃចៅក្រមជំនុំជម្រះ។

សាលក្រមសម្រេចផ្តន្ទាទោសលើមេឧក្រិដ្ឋជនគ្រឿងញៀនរូបនេះដែរ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក ឆាយ ហុង បានសម្រេចចោទប្រកាន់ឈ្មោះ មួ ជួ (MOUA CHOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ពីបទ ជួញដូរដោយខុសច្បាប់នូវសារជាតិញៀន និងបទសម្អាតប្រាក់ ប្រព្រិត្តកាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២២ នៅចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជក់ថា សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួន បុរសជនជាតិឡាវម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ចាត់ការតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនចំនួនជិត៧គីឡូក្រាម ប្រព្រឹត្តនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យ ខាងលើនេះ មានឈ្មោះ មួ ជួ(MOUA CHOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២២ នៅចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចដកហូតបានវត្ថុតាងបានរួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៦គីឡ៩៣០ក្រាមពីគាត់៕ 



Powered by Blogger.