សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រេីនជន្មាយុរបស់សម្តេច នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សារលិខិតជូនពរនោះ មានខ្លឹមសារថា «សិ្ថតក្នុងបរិយាកាសដ៏ប្រពៃថ្លៃថ្លានៃថ្ងៃចម្រើនអាយុវឌ្ឍនមង្គរបស់ សម្តេច នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរប្រកបដោយ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្តេចចៅហ្វាវាំង សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណ ភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា និងស្ថាប័នព្រះមហាក្សត្រ ទទួលបានជោគជ័យជាបន្តទៀត។
ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះ សម្តេច ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ ក្នុងការដឹកនាំស្ថាប័នព្រះមហាក្សត្រ និងកិច្ចការងារជាតិ អន្តរជាតិជាច្រើនថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និង ហ្លួងម៉ែជា អម្ចាស់ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។ លើសពីនេះ សម្តេច បានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែកដឹកនាំការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពង្រឹងបាននូវនិរន្តរភាពនៃសមាគមជាតិកាកបាទក្រហមកម្ពុជា សំដៅរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមភាពនៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម បានកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសដ៏សែនរីករាយនេះ ខ្ញុំ និងសហការី សូមឧទ្ទិសបួង សួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះ បារមី នៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយបីបាច់ថែរក្សា អភិបាល ប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង និង លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ព្រមទាំង បុត្រា បុត្រី បុត្រ ប្រសា និងចៅៗ ជាទីស្រឡាញ់ សូមបាន ប្រកបដោយ ព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូន សម្តេចចៅហ្វាវាំង គង់ សំអុល ៖
Post a Comment