លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រីព្រមទាំងសហការីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់)

(បន្ទាយមានជ័យ) រសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាន់បិណ្ឌវេនទី៧ សម្រាប់ជួយទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមា នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី បានធ្វើការបូជាប្រទីបធូបទាន និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត.សម្ដែងធម៌ទេសនា របស់ព្រះសង្ឃ​តាមទំនៀមទំលាប់ នៃពិធីកាន់បិណ្ឌ និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន២៥៧អង្គផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបុណ្យកាន់វេនបិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេលវេលាមួយជួបជុំរវាងមហាគ្រួសារនគរបាលខេត្តបន្ទាយមានជ័យ និងជាការជួបជុំញាតិមិត្តបងប្អូនទីជិត ទីឆ្ងាយ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល ជាពិសេសនៅតាមទីវត្តអារាមនានា៕

























Powered by Blogger.