មនុស្ស២នាក់បានស្លាប់និងរងរបួស៣នាក់ក្នុងករណីរថយន្តធុនធំដឹកស្កសររ៉េចង្កូតទៅបុករៈរថយន្តទៅក្រឡាប់សង្កត់ម៉ូតូ នៅស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយរថយន្តធុនធំដឹកស្កសររ៉េចង្កូតទៅបុករៈរថយន្តនិងក្រឡាប់សង្កត់ម៉ូតូស្លាប់ មនុស្ស២នាក់ និងរបួស៣នាក់ ស្ថិតភូមិ.ឃុំកូប ស្រុកអូរជ្រៅ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញម៉ូតូហុងដាឌ្រីម១គ្រឿងជិៈគ្នា២នាក់ជាបុរស និងរថយន្តកាំម៉ារីបាឡែនពាក់ស្លាកលេខភ្នំពេញ2AL.5063 បានបើកបរស្របទិសគ្នាពីកើតមកលិចហើយមានរថយន្តធុនធំ១គ្រឿង ដឹកស្កសរពេញដែលបើកបរតាមផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើតបានរ៉េចង្កូតឆ្វេងដៃបុករៈរថយន្ត និងម៉ូតូបណ្តាលក្រឡាប់សង្កត់ម៉ូតូបណ្ដាលអោយស្លាប់មនុស្ស ២នាក់ និងអ្នកបើកបររថយន្តបង្ក និងរួមដំណើររបួស៣នាក់មានក្មេងម្នាក់ត្រូវបានសង្គ្រោះ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់សម្រួលចរាចរណ៍ធ្វើការវាស់វែងបានប្រាប់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំដឹកទំនិញបានបើករ៉េចង្កូតបុករថយន្តកាំម៉ារីបាឡែនខ្ទេចមុខហើយក្រឡាប់សង្កត់អ្នកជិៈម៉ូតូស្លាប់ ២នាក់នៅនឹងកន្លែង និងរបួស៣នាក់អ្នកបើកបររួមដំណើរជាមួយរថយន្តបង្កត្រូវបានសង្គ្រោះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់២នាក់ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ បានបញ្ជូនសាកសពប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ហើយរថយន្តបង្ក និងរថយន្តរងគ្រោះ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នាតាមច្បាប់៕
Post a Comment