លោកឧត្តមសេនីយ៍ត្រី អ៊ុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ចែកក្រម៉ាជូនបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរ ដែលធ្វើដំណើរពីប្រទេសថៃ មកលេងស្រុកកំណើតនារដូវភ្ជុំបិណ្ឌ ...

បន្ទាយមានជ័យ ÷ ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


បានធ្វើការសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត ។

  ស្របពេលនេះផងដែរ លោកឧត្តមសេនីយ៍ត្រី (អ៊ុីចំរើន )នាយ ប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ បានចែកក្រម៉ាជូនដល់បងប្អូនពលករខ្មែរក្នុងម្នាក់ទទួលបានក្រម៉ា១ ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍ នារដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃខាងមុខនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌគេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅប្រទេសថៃ បានធ្វើដំណើរតាមច្រកអន្តរជាតិនានា ហើយមន្ត្រីនគរបាលអន្តប្រវេសន៍ប្រចាំច្រកនីមួយៗបានធ្វើការសម្របសម្រួលដល់ការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អនិងបំពេញឯកសារជូនបងប្អូនពលករបានឆាប់រហ័ស មិនមានការយឺតយ៉ាវនោះទេជាក់ស្ដែងនៅថ្ងៃទី 12 13 ខែតុលាឆ្នាំ 2023 នេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែល គេសង្កេតឃើញមានពលករខ្មែរជាច្រើននាក់បានចូលមកប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីទៅជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី(អ៊ុី ចំរើន)ក៏បានបែងចែកកម្លាំងតាមគោលដៅដើម្បីរងចាំទទួលពលករ ដោយទឹកចិត្តរីករាយ និងរៀបចំបែបបទជូនបងប្អូនពលករឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា មិនតែប៉ុណ្ណោះបានរៀបចំចែកក្រម៉ា ជូនដល់បងប្អូន ដែលជាពលករខ្មែរត្រឡប់មកលេងស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌប្រពៃណីខ្មែរនិងបងប្អូនពលករដែលចេញទៅធ្វើការនៅប្រទេសថៃដើម្បីទុកជាអនុស្សាវរីយ៍។

ជាចុងក្រោយ លោកនាយប៉ុស្តិ៍ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋឬពលករដែលធ្វើការនៅប្រទេសថៃ ចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត នេះមិនមានការយកលុយកាក់អ្វីពីបងប្អូននោះទេ មានតែកម្លាំងសមត្ថកិច្ចជួយសម្របសម្រួលបែបបទ ធ្វើដំណើរបានយ៉ាងរលូនជូនដល់ប្រជាពលរដ្ឋនិងពលករយើងផងដែរ។
























Powered by Blogger.