ផ្ញើជូនទៅឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងនាមឯកឧត្តមជាមន្ត្រី និងជាប្រធានគ្រប់គ្រងសម្បត្តិរដ្ឋ ដោយក្តីគោរពវគ្គ១
ផ្សាយចេញនៅថ្ងៃទី 31 ខែតុលាឆ្នាំ 2023ស្រុកត្រាំកក់ :យោង សូមអាជ្ញាធរ មន្ទីរជំនាញនានា មេត្តាជួយពិនិត្យ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនខ្លះផង
ច្រើនឆ្នាំ! ច្រើនអាណត្តិមកហើយ តាំងពីខ្ញុំនៅក្មេងៗ ផ្លូវលំ១ខ្សែពីផ្លូវជាតិលេខ៣(ខ្លោងទ្វារវត្តថ្មកែវ) ទៅព្រំប្រទល់ខេត្តកំពត(ឃុំចំប៉ី) នៅតែលំបាកអញ្ចឹងរហូត ឱ្យតែជិតបុណ្យទានព្រះសង្ឃ តាអាចារ្យ រួមនឹងប្រជាពលរដ្ឋតែងតែចូលរួមបច្ច័យ និងកម្លាំងពលកម្ម ដើម្បីកសាង និងជួសជុលផ្លូវនេះឡើងវិញស្រួលធ្វើដំណើរមិនបានប៉ុន្មានក៏ខូចវិញទៀតលំបាកដដែល
ទេវតាអើយ!!! ប្រជាពលរដ្ឋនៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ សុំផ្លូវ១ខ្សែនេះផងប្រវែង ២៥០០ម៉ែត្រ(ពីផ្លូវជាតិលេខ៣ ទៅព្រំប្រទល់ខេត្តកំពត
ដោយក្ដីគោរពបំផុតពីប្រជាពលរដ្ឋនៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំទៅលោកអភិបាលស្រុកត្រាំកក់មេត្តាត្រួតពិនិត្យ ដោយក្តីអនុគ្រោះ ចំពោះទីតាំងផ្លូវមួយខ្សែ ដែលបានរៀបរាប់ខាងលើ គ្រោះថ្ថិតនៅក្នុងតំបន់ ដែលលោកគ្រប់គ្រង
យ៉ាងណាមិញអង្គភាពរ អ្នកសារព័ត៌មានយើងសូមទទួលស្នើសុំដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ រកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងនាមឯកឧត្តមជាប្រធានខ្នះមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋនៅខេត្តតាកែវ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។
Post a Comment