ផ្ទះពលរដ្ឋចំនួន៥២១ខ្នង នៅក្នុងខណ្ឌកំបូល ត្រូវទឹកជំនន់លិច
ភ្នំពេញ ៖ ផ្ទះពលរដ្ឋចំនួន៥២១ខ្នង ក្នុងខណ្ឌកំបូល ទទួលរងនូវទឹកជំនន់ ជន់លិច ក្នុងនោះមាន២សង្កាត់ គឺសង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ បង្កឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ផ្លូវថ្នល់ នេះបើគិតត្រឹមល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។
សង្កាត់ចំនួន២ទទួលរងប៉ះពាល់ទឹកជន់ ក្នុងនោះ សង្កាត់ភ្លើងឆេះរទេះ ត្រូវបានទឹកជន់លិចភូមិជ័យឧត្តម លិចផ្ទះពលរដ្ឋចំនួន២៨គ្រួសារ ក្នុងចំណោម២៣៧គ្រួសារ ។
សង្កាត់បឹងធំ ទឹកជនលិចចំនួន៣ភូមិ ៖ ក្នុងនោះភូមិដូនកុក ទឹកជន់លិចចំនួនផ្ទះចំនួន ៨៨ខ្នង ស្នើ១០៨គ្រួសារ មនុស្សចំនួន៥៥០នាក់ ស្រី២៤១នាក់ ។ ភូមិអន្លង់ស្វាយ ទឹកជន់លិចផ្ទះចំនួន១០៤ខ្នង ស្មើ១០៦គ្រួសារ ចំនួនមនុស្ស៤៩៥នាក់ ស្រី២៤៧ ។ ភូមិខ្ចៅ ទឹកជន់លិចផ្ទះចំនួន៣០១ខ្នង ស្មើ៣០១គ្រួសារ មនុស្សចំនួន១៣៣៩នាក់ ស្រី៧១៤នាក់ ។
គិតមកត្រឹមល្ងាចថ្ងៃនេះ ស្ថានភាពទឹក ជន់លិចទូទៅគ្នុងភូមិទាំង៣ ក្នុងសង្កាត់បឹងធំ តែតាមផ្លូវបេតុងចូលភូមិ អាចនៅដើរបាន ។ នៅទីតាំងសង្កាត់បឹងធំ មានកម្លាំងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ អាជ្ញាធរខណ្ឌ សង្កាត់ សមត្ថកិច្ច ប្រចាំការណ៍ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ៕
Post a Comment