នៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់

 


នាយកព្រឹក ថ្ងៃសុក្រ ១៣ កើតខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២៣ នៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែនប្រចាំ ឆ្នាំ ២០២៣ និងលើកទិសដៅសហប្រតិបត្តិការឆ្នាំ ២០២៤ រវាងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី (កម្ពុជា) ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តដាក់ឡាក់ (វៀតណាម) ដោយកិច្ចប្រជុំពេលនេះដែរ បានធ្វើឡើងក្រោមអធិបតីភាពដ៍ ខ្ពង់ខ្ពស់លោកឧត្តម

សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែននៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ព្រមទាំង លោកស្នងការរងលោកមេបញ្ជាការវីរៈសេនាតូច ការពារព្រំដែនគោក លេខ ៣០៣ លោកអធិការស្រុកកោះញ៉ែក និង លោកអធិការ ស្រុកពេជ្រាដា ។ 

ដោយឡែកខាងភាគីវៀតណាមដឹកនាំដោយលោក វីរៈសេនីយ៍ឯក ដាវ វៀតហ៊ូងមេបញ្ជាការរដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ ជាប្រធានប្រតិភូដឹកនាំប្រតិភូវៀតណាម សរុប ៨នាក់ ដែលបានចូលរួមកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។






















Powered by Blogger.