អ៊ីស្រាអែល ថា ជនជាតិថៃចំនួន៥៤នាក់ជាប់ជាចំណាប់ខ្មាំងនៅហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ ៖ រដ្ឋាភិបាលអ៊ីស្រាអែលថ្លែងកាលពីថ្ងៃទី២៥ តុលាថា ជនជាតិថៃដល់៥៤នាក់ជាប់ជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់ចាប់ពីថ្ងៃទី៧តុលាមក។
តាមរដ្ឋាភិបាលអ៊ីស្រាអែលថា ជាងពាក់កណ្ដាលនៃចំណាប់ជាង២២០នាក់ ឃុំទុកដោយពួកហាម៉ាស់ប៉ាឡេស្ទីន មានលិខិតឆ្លងដែនរបស់ប្រទេស២៥ផ្សេងៗគ្នាក្នុងនោះមានជនជាតិថៃ៥៤នាក់។ ដោយផ្ដល់តួលេខបច្ចុប្បន្នរដ្ឋាភិបាលអ៊ីស្រាអែលក៏គូសបញ្ជាក់ផងដែរថា មនុស្ស៣២៨នាក់មានដើមកំណើតមកពីប្រទេស៤០ ត្រូវបានអះអាងថាស្លា.ប់ឬបា.ត់ខ្លួន ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែល។
សរុបមនុស្សជាង១៤០០នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅអ៊ីស្រាអែលដោយសារការវាយប្រហារនេះ។ អ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំង១៣៨នាក់ កាន់លិខិតឆ្លងដែនបរទេស ក្នុងនោះមានជនជាតិអាហ្សង់ទីន១៥នាក់ អាលឺ្លម៉ង់១២នាក់ អាមេរិក១២នាក់ បារាំង៦នាក់និងរុស្ស៊ី៦នាក់។ នៅមានចំណាប់ខ្មាំងចិនម្នាក់ ស្រីលង្កាម្នាក់តង់ហ្សានី២នាក់និងហ្វ៊ីលីពីន២នាក់។ អ្នករងគ្រោះច្រើននាក់ជាជនជាតិថៃជាមួយអ្នកស្លា.ប់៣១នាក់និងបា.ត់ខ្លួន២១នាក់។
ថៃជាប្រភពសំខាន់នៃការបញ្ជូនពលករទៅអ៊ីស្រាអែលពិសេសបម្រើការក្នុងវិស័យកសិកម្ម ដែលមានប្រមាណជា៣០.០០០នាក់។ ក្រសួងការបរទេសថៃថ្លែងថារង់ចាំ ការអះអាងរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលថា ជនជាតិថៃ៥៤នាក់កំពុងជាប់ជាចំណាប់ខ្មាំង។
ក្នុងចំណោមជនបរទេសដែលស្លា.ប់ក្នុងពេលមានការវាយលុករបស់ក្រុមហាម៉ាស់ មានជនជាតិអាមេរិក៣៤នាក់ អ៊ុយក្រែន២៥នាក់ បារាំង២៣នាកនិងរុស្ស៊ី២៣នាក់។ ជនជាតិចិន៥នាក់ក៏ស្លា.ប់ដែរចំណែកនេប៉ាល់មានជនជាតិខ្លួន៥នាក់ស្លាប់៕
Post a Comment