ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៥ ដោយមានសិក្ខាកាមសរុបចំនួន៣៥៩នាក់ នារី៥០នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានលើកឡើងអំពីសារៈសំខាន់នៃវគ្គសិក្សានិងការគាំទ្រនិងការផ្ដល់អាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ ដល់បណ្ឌិត្យសភានគរបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិផងដែរ។

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

















Powered by Blogger.