រថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

(បន្ទាយមានជ័យ) ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅលេងស្រុក តាមដងផ្លូវជាតិលេខ៥ ភ្នំពេញ មានរថយន្តក្រុងជាច្រើនគ្រឿងដែលជាអំណោយរបស់​សម្តេច​ មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រយៈពេល​៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១២​ ដល់ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៣​ ដោយ​មិន​បង់​ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថា៖ម៉ោងចេញដំណើរ ពីខេត្តបន្ទាយមានជ័យ ទៅទីក្រុងភ្នំពេញ ចាប់ពីម៉ោង៦.៣០នាទីព្រឹក ដល់ម៉ោង ១១. ៣០នាទីព្រឹក លេខទំនាក់ទំនាក់ ០៨៦.៣៥៤ ០៤០/០៩៣ ៦៦៥ ៥៨៧/០៨៦ ៨៩៦ ០៦៣/០៩៨៤៩៩ ៧៨៣ /០១២៩០៨ ៤២៨។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងថា៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាបថា មានរថយន្តជាច្រើនគ្រឿង នឹងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យ នឹងពីខេត្តបន្ទាយមានជ័យ ទៅកាន់រាជធានីភ្នំពេញ ដោយជិះឥតគិតថ្លៃ ជារៀងរាល់ថ្ងៃម៉ោង៦និង៣០នាទីព្រឹក ដោយធ្វើការចេញដំណើរពីខេត្តបន្ទាយមានជ័យ នៅចំណតរថយន្តបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងរយៈពេល៥ថ្ងៃជាកាដូពិសេសរបស់រាជរដ្ឋាភិបាលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ សិស្សនិស្សិត និងកម្មករនិយោជិតជាដើម ដោយមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយរថយន្តជាច្រើនគ្រឿងនោះទទួលបងប្អូនជិះដោយទឹកមុខញញឹម៕












Powered by Blogger.