ឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងទទួលផែនគ្រឿងញៀនខេត្តកណ្ដាល យល់យ៉ាងណាវិញចំពោះឧក្រិដ្ឋជន ផលិតគ្រឿងញៀនជនជាតិវៀតណាម?វគ្គ២

ផ្សាយចេញនៅថ្ងៃទី ៦ខែតុលាឆ្នាំ ២០២៣

ខេត្តកណ្ដាល សេចក្តីប្រកាសពត៌មាន! របស់ប្រជាជាតិស្រឡាញ់សន្តិភាពនៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១រុក្ខវិថីនាងនួន ម្តុំសហគ្រាសផលិតគ្រឿងញៀនលេខ D11 ២. រូបថតអនុស្សារីយ៍ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ INDOSIAR

. របាយការណ៍របស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះថ្ងៃពុធ ១០រោច ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៣ គោរពជូន ថ្នាក់ដឹកនាំនគរបាលខេត្ត!

សកម្មភាពនគរបាលខេត្តកណ្តាលនិងនគរបាលស្រុកកៀនស្វាយបង្ក្រាបបទល្មើសផលិតគ្រឿងញៀន តាមបណ្ដោយ ផ្លូវជាតិលេខ ១ ក្នុងបុរីផ្លាហ្សា រុក្ខវិថី នាងនួន ផ្ទះលេខ D11 រួមមានរូបថតជាសន្លឹកនិង ជាវីដេអូ ក្នុងការប្រព្រឹត្តិបទល្មើសជាកស្ដែង ការចាប់យកនិងដកហូតវត្ថុតាងជាក់ស្ដែង

សកម្មភាពវីដេអូបញ្ជួនជាជនសង្ស័យទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលនិងដីកាបង្គាប់ឲ្យឃុំខ្លួន (xxx) !

យោងតាមឯកសារខាងលើមេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់ដែលត្រូវបានចាប់ខ្លួន តើតុលាការខេត្តកណ្ដាលកាត់ទោសយ៉ាងណាវិញ?

យោងតាមរបាយការណ៍បែកធ្លាយ លោកព្រំសំណាង អធិការស្រុកកៀនស្វាយ តើលោកឧត្តមសេនីយ៍ត្រីគង់ស៊ីដនស្នងការរងនគរបាលខេត្តកណ្ដាលទទួលបន្ទុកផែនគ្រឿងញៀននិងលោកវីរៈសេនីយ៍ ឯក ឡុង សាវុធ ពីអធិការរង មកជាស្នងការរង ខេត្តកណ្ដាល ផ្លោះ ៣ថ្នាក់ ទទួលបន្ទុកផែនគ្រឿងញៀនស្រុកកៀនស្វាយ យល់យ៉ាងណាវិញចំពោះព្រឹត្តិការណ៍ កក្រើកមេឃរំជួយព្រះធរណី  ជនជាតិវៀតណាមវីតទីផលិតគ្រឿងញៀនយ៉ាងអនាធិបតេយ្យ  ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។

សំណុំរឿងគ្រឿងញៀន  មានវត្ថុតាងច្បាស់លាស់ជាក់ស្ដែង  មានឧបករណ៍ផលិតនិងកែច្នៃ ក្នុងការផលិតគ្រឿងញៀនដែលមន្ត្រីជំនាញចុះបង្ក្រាបបាន និងរក្សាទុក  បែរជាត្រូវរលត់ដោយប្រាក់ដុល្លារពួកឧក្រិដ្ឋជន គ្រឿងញៀន ដែលជារឿងប្រជាពលរដ្ឋទូទាំងប្រទេសស្អប់ខ្ពើមបំផុត។

សូមរំលឹកផងដែរថាឧក្រិដ្ឋជន ដែលជាជនជាតិវៀតណាម ៣ រូបនេះ  ត្រូវមានទោសទាន់បែបណា  សូមថ្នាក់ដឹកនាំមេត្តាពិនិត្យសារឡើងវិញ  វត្ថុតាងបទល្មើសជាក់ស្ដែងមានពេញដៃតែអ្វីដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត  បានប្រែក្លាយទៅជារឿងនឹកស្មានមិនដល់  ដោយសារតែ វត្ថុតាងផ្សេងៗដែលមន្ត្រីនគរបាលជំនាញស្រុកកៀនស្វាយបានបញ្ជូនទៅដល់ថ្នាក់លើ ជ្រុះរបូតជាហូរហែដូចក្រមួនត្រូវថ្ងៃ នេះក៏ដោយសារតែមន្ត្រីមួយចំនួនតូច កំពុងដេកលង់លក់ វក់និងប្រាក់ដុល្លារអាមេរិក មិនអនុវត្តតាមបទបញ្ជា ផ្ទៃក្នុង006 របស់អគ្គស្នងការនគរបាលជាតិ  ទង្វើបែបនេះគឺជាទង្វើរួមគំនិតឃុបឃិតជាប្រព័ន្ធ សូមថ្នាក់ដឹកនាំមេត្តាជ្រាបជាព័ត៌មាន។

យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់  បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ  ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាមបីនាក់  ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែសំណុំរឿងខ្ទេចគ្មានសល់។

តើវាំងនន្តខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀន នៅស្រុកកៀនស្វាយ  របស់ជនជាតិវៀតណាម ត្រូវបានបញ្ចប់ហើយឬ ?  ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ សូមកុំធ្វើខ្លួនជាមន្ត្រីគ្រាប់ល្ពៅ 

នីតិកាលទី ៧ ឆ្នាំ ២០២៣ អង្គភាពអ្នកសារព័ត៌មានយើង សូមផ្ញើ ការនឹករលឹកដល់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្ដាល  សូមមេត្តាលោកឧត្តមសេនីយ៍ទោ ពិនិត្យនិងចាត់វិធានការ

អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនជាតិវៀតណាមដែលជាមេខ្មោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។

ជាពិសេសទៅទៀតនោះសូមគោរពជូនដល់ឯកឧត្តម  នេត សាវឿន.ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិបង្រ្កាបបទល្មើសគ្រឿងញៀន  សូមមេត្តាចាត់ប្រធានការចំពោះមន្ត្រីពុករលួយមួយចំនួន ដែលធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ  ដែលមានសម្ដេចអធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាអ្នកសារព័ត៌មានសូមគោរពឯកឧត្តមកើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាចាត់មន្ត្រីជំនាញត្រួតពិនិត្យ សំណុំរឿងឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាម នៅខេត្តកណ្ដាលដោយក្តីអនុគ្រោះ។

អង្គភាព  CHRTV online គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ មច្ចុរាជ


































Powered by Blogger.