ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

 ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដូចខាងក្រោម៖

👉ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ លោកគ្រូអ្នកគ្រូ ជូន ដំណើរប្អូនៗនិស្សិតទៅបន្តការសិក្សានៅប្រទេសអេស្សីប ។ ក្នុងការធ្វើដំណើរនេះផងដែរស្ថិតក្រោមការឧបត្ថមពីឯកឧត្តម ជូនប្អូនៗនិស្សិតទាំង៥នាក់ក្នងម្នាក់១,៥០០ដុល្លា សរុប ៧,៥០០ដុល្លា ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានឧបត្ថមនូវមធ្យោបាយធ្វើតំណើរនិងរៀបចំអារហារសាមគ្គីជូនក្រុមការងារ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូចំនួន៧០នាក់ផងដែរ ដោយចំណាយថវិកាបន្ថែមចំនួន ៩០០ដុល្លា……។

 👉 លោក ជិន ហ៊ុំ ប្រធាន ស.ស.យ.ក ស្រុកជើងព្រៃ បានដឹកនាំសមាជិកក្រុមការងារ សហការជាមួយ NEA ខេត្ត កំពង់ចាម ជួយសម្របសម្រួលដំណើរការជ្រើសរើសកម្មករ កម្មការនីឲ្យមានសណ្តាប់ធ្នាប់ ចូលបម្រើការផ្នែកដេរចំនួន៥០០នាក់ នៅរោងចក្រ ឡឺក្រោន ស៊ូ អ៊ិនដាស្រ្ហឺ ឯ.ក ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។

👉ស.ស.យ.ក ទូទាំងខេត្តកំពង់ចាម បានបន្តចុះសង្កេតការណ៍ដំណើរការចុះ ឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣តាមការិយាល័យនីមួយៗ។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល











Powered by Blogger.