ឧត្តមសេនីយ៍ទោផ្កាយមាស ២ ឈឿន សុចិត្ត ភ្លេចធ្វើរបាយការណ៍ រឿងឧក្រិដ្ធជនផលិតគ្រឿងញៀនជនជាតិវៀតណាម វគ្គ៤

 


ផ្សាយចេញនៅថ្ងៃទី ១០ខែតុលាឆ្នាំ 2023

ខេត្តកណ្ដាល :សំណុំរឿងគ្រឿងញៀន មានវត្ថុតាងច្បាស់លាស់ជាក់ស្ដែង  មានឧបករណ៍ផលិតនិងកែច្នៃ ក្នុងការផលិតគ្រឿងញៀន ដែលមន្ត្រីជំនាញចុះបង្ក្រាបបាននិងរក្សាទុក  ..គឺជាវត្ថុតាង យ៉ាងសំខាន់បំផុត

យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់  បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់ លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ  ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាម៣នាក់  ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែសំណុំរឿង ក្លែងនិងបំបិទវត្ថុតាងដែលមានជាអាទិ៍  ។ល។

យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល  ផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ជូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់  ពីសកម្មភាពនៅក្នុងខេត្តកណ្ដាល មានទាំងផ្សព្វផ្សាយព័ត៌មានអប់រំ ព័ត៌មានបង្ក្រាបបទល្មើស  ព័ត៌មានថ្នាក់ដឹកនាំចុះ សួរសុខទុក្ខប្រជាពលរដ្ឋ  ព័ត៌មានទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ជាតិនិងអន្តរជាតិ ។

តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងសូមយកមកបើកបង្ហាញនោះគឺ ផេកស្នងការនគរបាលខេត្តកណ្ដាលមានឈ្មោះថា ( ស្នងការនគរបាលខេត្តកណ្ដាល)  មិនបានផ្សព្វផ្សាយរឿងឧក្រិដ្ឋជនផលិតគ្រឿងញៀន ជនជាតិវៀតណាមចំនួន 3 នាក់នោះឡើយ តើនេះជាចេតនាឬមួយយ៉ាងណាមានតែលោក ឧត្តមសេនីយ៍ទោផ្កាយមាស ២ស្នងការនគរបាលខេត្តកណ្ដាលទេ ដែលអាចបកស្រាយរឿងនេះបាន
ករណី មន្ត្រីជំនាញចុះបង្ក្រាបគ្រឿងញៀននិងសេចក្តីរាយការណ៍ របស់លោកព្រំសំណាងអធិការស្រុកកៀនស្វាយនៅថ្ងៃទី 13 ខែកក្កដាឆ្នាំ 2023   បើមិនជឿសូមបងប្អូនតាមដានទាំងអស់គ្នា។

តើវាំងនន្តខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀន នៅស្រុកកៀនស្វាយ  របស់ជនជាតិវៀតណាម ត្រូវបានបញ្ចប់ លើកលែងទោសទាន់ ឬមួយយ៉ាងណា?  ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ សូមកុំធ្វើខ្លួនជាមន្ត្រីគ្រាប់ល្ពៅ

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងម៉ាផ្ទៃ 

ដែលជារដ្ឋមន្ត្រីនីតិកាលទី 7 ឆ្នាំ 2023  អនុសាសន៍ដ៏មុតស្រួច របស់ឯកឧត្តមអភិសន្តិ អាចអនុវត្តមកលើមន្ត្រីក្រោមបាវិតរបស់ខ្លួនដែរឬទេ ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ?

ដោយឡែកការឃុបឃិតបិទបាំង  ករណីឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាម  ល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ  តើលោកឧត្តមសេនីយ៍ផ្កាយមាស ២  មានជោគវាសនាយ៉ាងណាចំពោះមុខច្បាប់?

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងអង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនជាតិវៀតណាមដែលជាមេខ្លោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។

អង្គភាព  CHRTV online គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ CHRTV online




















Powered by Blogger.