កិច្ចប្រជុំស្ដីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយរបស់អនុគណៈកម្មការចម្រុះខេត្តក្នុងការទប់ស្កាត់សំណង់ផ្សេងៗ ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ

 កិច្ចប្រជុំស្ដីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយរបស់អនុគណៈកម្មការចម្រុះខេត្តក្នុងការទប់ស្កាត់សំណង់ផ្សេងៗ ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ


(បន្ទាយមានជ័យ) គណៈកម្មការជម្រុះខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំស្ដីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយរបស់អនុគណៈកម្មការចម្រុះខេត្តក្នុងការទប់ស្កាត់សំណង់ផ្សេងៗ ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ ក្រោមអធិបតីភាពឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក យ៉ង យឿន អភិបាលរងស្រុកថ្មពួក នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំសាលាស្រុកថ្មពួក។

បន្ទាប់ពីលោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានឡើងមានមតិរាយការណ៍សង្ខេបពីលទ្ធផលការងារសម្រេចបាននិងបញ្ហាប្រឈមនានារយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ នៅតំបន់ការពារប្រាសាទបន្ទាយឆ្មាររួចមក។

លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះខេត្ត បានមានប្រសាសន៍ថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹកមន្ត្រីជំនាញពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ការពារប្រាសាទបន្ទាយឆ្មារ និងបានអនុញ្ញាតសម្រួលឲ្យពួកគាត់បានរស់តាមសំណើរបស់ពួកគាត់។

ជាមួយគ្នានោះលោក បានបន្តថា៖ ក្នុងនាមជាប្រធានគណៈកម្មការចម្រុះខេត្ត សូមឲ្យអាជ្ញាធរឃុំបន្ទាយឆ្មារ នគរបាលបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ នគរបាលប៉ុស្តិ៍ឃុំបន្ទាយឆ្មារ លោកមេភូមិទាំង៤ភូមិ ត្រូវបន្តចូលរួមមានវិធានការទប់ស្កាត់ ទទួលខុសត្រូវ ឲ្យបានខ្លាំងក្លាបំផុតរាល់សំណង់ ដែលគ្មានការអនុញ្ញាតច្បាប់ ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងចូលរួមថែរក្សាការពារតំបន់ការពារប្រាសាទបន្ទាយឆ្មារ កុំឲ្យមានប្រជាពលរដ្ឋប៉ះពាល់បន្តទៀត។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងអង្គប្រជុំ គឺដើម្បីទប់ស្កាត់សំណង់ផ្សេងៗ គ្មានការអនុញ្ញាតច្បាប់ កុំឲ្យកើតមានបន្តទៀតឲ្យប្រជាពលរដ្ឋនៅតំបន់នេះគោរពច្បាប់ ដើម្បីឨ្យប្រាសាទឈានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពេលអនាគតបានជោគជ័យ ។

ក្នុងឱកាសនេះដែរឯកឧត្តម លី វណ្ណា សូមគោរពថ្លែអំណរគុណដ៍ជ្រាលជ្រៅ បំផុត ចំពោះលោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យកែ គឹមយ៉ាន ជានិច្ចជាកាល លោកតែងតែឧបត្ថម្ភគាំទ្រជានិច្ច នៅវិស័យវប្បធម៌ផងដែរ៕





















Powered by Blogger.